ភ្នំពេញ: បេីករថយន្តលឿនខ្វះកាប្រុងប្រយត្ន័ជ្រុលទៅបុកដើមដូងប្រេងនិងរបងផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យក្រឡាប់ផ្ងាជើងឡើងលើរងរបួសឆ្ងន់ស្រាលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣នឹង០៥នាទីទាបភ្លឺឈានចូលថ្ងៃទី១៣ខែមេសាឆ្នាំ២០២០តាមបណ្តោយផ្លូវបេតុងនៅចំណុចមុខវិមានអាហារស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។
តាមសាក្សីនៅជុំវិញកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេកើតហេតុគេបានឃើញរថយន្តមួយគ្រឿងមាគ្នា២នាក់នៅក្នុងរថយន្តម៉ាកTUNTRAពណ៌សគ្មានស្លាកលេខបើកបរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងដឹកបន្លែពេញចេញមកពីសួងចូលមករាជធានីបានបែកកង់ខាងមុខទើបរេចង្កូតជ្រុលទៅបុកនឹងដើមដូងប្រេងនឹងដើមសារគូរ៉ាថែមទាំងរបងផ្ទះរបស់ប្រជាពលរដ្ឋអស់ជាច្រើនផ្ទាំងហើយក្រឡាប់ផ្ងារជើងម្ខាងនិងខូចខាតរថយន្តអស់មួយកំណាត់ខាងមុខផ្ទុះពោងទាំងសងខាងរងរបួសធ្ងន់ម្នាក់ត្រូវ
បានដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យក្បែរនឹងកន្លែងកើតហេតុនិងចាក់បន្លែចោលរាយប៉ាយពេញដី។
ក្រោយពេលកើតហេតុខាងលើនេះរថយន្តបង្កធានាចេញសងថ្លៃខូចខាតទាំងអស់ឲ្យម្ចាស់ផ្ទះរងគ្រោះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុព្រោះមិនចង់មានរឿងរំខានដល់សមត្ថកិច្ចផងដែរ។

