កំពត: កម្លាំងអធិការដ្ឋាននគរបាលស្រុកឈូកសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រមែងបានចុះបង្រ្កាបកន្លែងប្រមូលផ្តុំគ្នាលេងល្បែងសុីសង(អាប៉ោង បៀរ)មួយកន្លែងនៅថ្ងៃទី១៣ខែមេសាឆ្នាំ២០២០នៅវេលាម៉ោង១៤និង៤០នាទីរសៀលស្ថិតនៅភូមិត្រពាំងបឹងឃុំត្រមែងស្រុកឈូក។
សមត្ថកិច្ចបានអោយដឹងថាក្នុងកាឆ្មក់ចូលបង្រ្កាបនេះនៅចំណុចផ្ទះឈ្មោះ កាន មុំ ភេទស្រីអាយុ៤៨ឆ្នាំជាលទ្ធផលយើងបានឃាត់ខ្លួនមនុស្សចំនួន៣នាក់ដូចខាងក្រោម:
១-ឈ្មោះ សែម សៅ ភេទប្រុសអាយុ៦៩ឆ្នាំរស់នៅភូមិប្រមូលឃុំត្រមែងស្រុកឈូក។
២-ឈ្មោះ ឆិល ហ៊ូច ភេទ ប្រុសអាយុ៧៦ឆ្នាំរស់នៅភូមិត្រពាំងលើកឃុំក្រាំងស្បូវ។
៣-ឈ្មោះ យុន ធួន ភេទប្រុសអាយុ៣៤ឆ្នាំរស់នៅភូមិត្រពាំងបឹងឃុំត្រមែងស្រុកឈូក។
សមត្ថកិច្ចបានបន្តទៀតថាវត្ថុតាងដកហូតបានរួមមាន
១/មេអាប៉ោងចំនួន៣គ្រាប់/កម្រាល២ផ្ទាំង/កម្រប២និងចាន១/សន្លឹកបៀ៤៩សន្លឹក ។
រាល់បទល្មើសទាំងអស់ដែលកើតមានក្នុងមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកឈូកសូមបងប្អូនរាយការណ៍មកក្នុងប្រអប់សារយើងខ្ញុំនិងរក្សាការសម្ងាត់ជូននិងសហការប្រកបដោយស្មារតីទទួលខុសត្រូវ ។

