ឃាត់ជនជាតិចិន៨នាក់និងអ្នកបើកបរម្នាក់បានដាក់ឱ្យនៅ​ដាច់ដោយឡែកនិងសិក្សាស្រាវជ្រាវតាមដានបន្តរកករណី​សង្ស័យCOVID-19បន្ទាប់ពីបានធ្វេីដំណេីរឆ្លងខេត្ត

ឃាត់ជនជាតិចិន៨នាក់និងអ្នកបើកបរម្នាក់បានដាក់ឱ្យនៅ​ដាច់ដោយឡែកនិងសិក្សាស្រាវជ្រាវតាមដានបន្តរកករណី​សង្ស័យCOVID-19បន្ទាប់ពីបានធ្វេីដំណេីរឆ្លងខេត្ត

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កោះកុង: សមត្ថកិច្ច​ឃាត់ខ្លួនជនជាតិចិនចំនួន៨នាក់និងបុរសជនជាតិខ្មែរម្នាក់ជាអ្នកបើកបររថយន្តឱ្យជនជាតិចិន​ដែល​បាន​ធ្វើដំណើរតាមយន្តហោះពីខេត្តហ៊ូប៉ីប្រទេសចិនមកកម្ពុជាត្រូវបានឃាត់ខ្លួនដើម្បីពិនិត្យរករោគសញ្ញា កូវីដ-19។

តាមរយក្រុមការងារឆ្លើយតបបន្ទាន់ទៅនឹងជំងឺឆ្លងនៃមន្ទីរសុខាភិបាលខេត្តកោះកុងសហការជាមួយអាជ្ញាធរខេត្តស្រុកស្រែអំបិល,ស្រុកកោះកុងនិងក្រុមហ៊ុនវារីអគ្គិសនីតាតៃ នៅវេលាប្រមាណម៉ោង២២និង០០យប់ថ្ងៃទី១៣ខែមេសា ឆ្នាំ២០២០បានចុះស្រាវជ្រាវពិនិត្យនិងសាកសួរព័ត៌មានបឋម លើបុរសជនជាតិចិនចំនួន៨នាក់និងបុរសជនជាតិខ្មែរ១នាក់ ជាអ្នកបើកបររថយន្តឱ្យជនជាតិចិននោះដែលបានធ្វើដំណើរតាមយន្តហោះពីខេត្តហ៊ូប៉ីប្រទេសចិនឆ្ពោះត្រង់មកព្រលាន​យន្តហោះភ្នំពេញអន្តរជាតិពោចិនតុងនាថ្ងៃទី១៣ខែមេសា ឆ្នាំ២០២០និងបន្តធ្វើដំណើរភ្លាមពីភ្នំពេញភ្លាមៗមកកាន់ក្រុមហ៊ុនវារីអគ្គិសនីតាតៃខេត្តកោះកុងតាមរយៈរថយន្តស្លាកលេខភ្នំពេញ 2AK-8166 ថ្ងៃខែឆ្នាំដដែល។

Sponsor

បើតាមការបញ្ជាក់ពីក្រុមការងារឆ្លើយតបបន្ទាន់ទៅនឹងជំងឺឆ្លងនៃមន្ទីរសុខាភិបាលខេត្តកោះកុងបានបង្ហាញជា​លទ្ធផលជនជាតិចិនទាំង០៨នាក់និងអ្នកបើកបរម្នាក់នោះត្រូវតែដាក់ឱ្យនៅដាច់ដោយឡែកនិងសិក្សាស្រាវជ្រាវតាម​ដានបន្តរកករណីសង្ស័យCOVID-19 ។

ចំពោះបញ្ហាខាងលើត្រូវបានមហាជនធ្វើការរិះគន់យ៉ាងខ្លាំងចំពោះសមត្ថកិច្ចដែលប្រចាំការតាមផ្លូវនីមួយៗថាមិនអនុវត្តតាមបទបញ្ជាលេខ០២របស់ប្រមុខថ្នាក់ដឹកនាំក្នុងការហាមឃាត់មិនអោយមានការចរាចរណ៍ឆ្លងកាត់ពីខេត្តមួយទៅកាន់ខេត្តមួយទៀត ៕