បាត់ដំបង: កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមដៃស្អិតយ៉ាងសកម្ម២នាក់កាលពីវេលាម៉ោង៩និង១៥នាទីថ្ងៃទី១៣ខែមេសាឆ្នាំ២០២នៅចំណុចភូមិសូភី១សង្កាត់រតនៈក្រុងបាត់ដំបង។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទាំង២នាក់ឈ្មោះ អ៉ឹម រដ្ឋា ហៅ តយ ភេទប្រុសអាយុ៣៧ឆ្នាំមានទីលំនៅមិនពិតប្រាកដ ។
ឈ្មោះ លី សុភ័ក្រ ភេទប្រុសអាយុ២៩ឆ្នាំមានទីលំនៅភូមិសុភី១សង្កាត់រតនៈក្រុងបាត់ដំបងខេត្តបាត់ដំបង។
តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់ខាងលើ បានឆ្លើយសារភាពថាខ្លួនបានធ្វើសកម្មភាពលួចចំនួន៣លើកមកហេីយ
លើកទីខ្លួនបានធ្វើសកម្មភាព( ឆក់កាបូប )នៅចំណុចភូមិព្រែកខ្ពបឃុំព្រែកខ្ពបស្រុកឯកភ្នំខេត្តបាត់ដំបងកាលពីថ្ងៃទី៤ខែមេសាឆ្នាំ២០២០វេលាម៉ោងប្រហែល៥ទៀបភ្លឺបានលុយចំនួន៤០ម៉ឺនរៀលនិងទូរស័ព្ទដៃម៉ាកអូប៉ូមួយគ្រឿង ។
លើកទី២ខ្លួនបានធ្វើសកម្មភាព( ឆក់កាបូប )នៅចំណុចទួលប៉ោយចារភូមិជ្រៃថ្មីឃុំជ្រៃស្រុកថ្មគោលខេត្តបាត់ដំបង កាលពីថ្ងៃទី៦ខែមេសាឆ្នាំ២០២០វេលាម៉ោងប្រហែល១១ កន្លះនបានលុយចំនួន៧ម៉ឺនរៀលនិងអត្តសញ្ញាណប័ណ្ណចំនួន ២សន្លឹក ។
លើកទី៣ខ្លួនបានធ្វើសកម្មភាព( លួចរទេះដឹកម៉ាស៊ីនកិនទឹកអំពៅ )នៅចំណុចភូមិស្លក្រាមឃុំវត្តតាមិមស្រុកសង្កែខេត្តបាត់ដំបងនៅថ្ងៃទី១៣ខែមេសាឆ្នាំ២០២០វេលាម៉ោងប្រហែល៣ទៀបភ្លឺ ។
ក្រោយពីឃាត់ខ្លួនបានដកហូតបានវត្ថុតាងរួមមានរទេះដឹកម៉ាស៊ីនកិនទឹកអំពៅចំនួន១កាបូបពណ៌ខ្មៅដែលជនសង្ស័យធ្វើសកម្មភាពឆក់បានចំនួន 1
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមនីតិវិធី ៕



