សមត្ថកិច្ច​នគរបាលប៉ុស្តិស្ទឹងមានជ័ទី២មានកាធ្វេសប្រហេសដែល​បណ្តោយអោយមានជនង្ស័យម្នាក់ដែល​ចាប់​រំលោភកូនស្រីបង្កេីតខ្លួន​ចង​ ក​ ស្លាប់នៅក្នុងបន្ទប់ឃុំខ្លួនបែបនេះ

សមត្ថកិច្ច​នគរបាលប៉ុស្តិស្ទឹងមានជ័ទី២មានកាធ្វេសប្រហេសដែល​បណ្តោយអោយមានជនង្ស័យម្នាក់ដែល​ចាប់​រំលោភកូនស្រីបង្កេីតខ្លួន​ចង​ ក​ ស្លាប់នៅក្នុងបន្ទប់ឃុំខ្លួនបែបនេះ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ:​ ជនសង្ស័យដែលត្រូវជាឪពុកបង្កើតរបស់កុមារីអាយុ១៤ឆ្នាំបានសម្រេចចិត្តចង ក សម្លាប់ខ្លួននៅក្នុងបន្ទប់ឃុំខ្លួននៅក្នុងប៉ុស្តិនគរបាលស្ទឹងមានជ័យទី២បង្ករអោយមាន
ការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៤ខែមេសាឆ្នាំ២០២០នៅសង្កាត់ស្ទឹងមានជ័យ២ខណ្ខមានជ័យរាជធានីភ្នំពេញ។

គួររំលឹកផងដែរថាជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចប៉ុស្តិនគរបាលរដ្ឋបាលស្ទឹងមានជ័យធ្វើការឃាត់ខ្លួននៅថ្ងៃទី១២ខែមេសាឆ្នាំ២០២០តាមពាក្យបណ្តឹងរបស់ប្រធានអង្គការស្គុតដែលកូនស្រីបង្កើតរបស់ជនសង្ស័យបាន​រៀប​រាប់ប្រាប់បុគ្គលឹករបស់អង្គការស្កុតថាឪពុករបស់ខ្លួនបាន​ចាប់រំលោភនាងបានសម្រេច២ដងមកហើយ។

Sponsor

ក្រោយពេលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យយកមកសាកសួតាមចម្លើយរបស់ឪពុកតិរិច្ឆានខាងលើបានសារភាពថារូបគេពិតជាបានធ្វើសកម្មភាពចាប់រំលោភកូនស្រីរបស់ខ្លួនពិតប្រាកដមែន។

បន្ទាប់ពីជនសង្ស័យបានសារភាពចម្លើយរួចរាល់សមត្ថកិច្ចក៏បានកសាងសុំនុំរឿងចាត់ការតាមនិតិវិធី។

ដោយសារជនសង្ស័យមានការខ្មាស់អៀននិងទង្វើររបស់ខ្លួន​ដែលធ្វើមកលើកូនស្រីបង្កើតរបស់ខ្លួនបែបនេះទើបជន​សង្ស័យបានសម្រេចចិត្តចង ក សម្លាប់ខ្លួនតែម្តងទៅ។

ក្រោយពេលកើតហេតុកម្លាំងការិយាល័យកោសល្យវិច័យស្នងការនគរបាលរាជធានីភ្នំពេញសហការជាមួយនាយ​ក​ដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃចុះមកពិនិត្យសពនៅក្នុងបន្ទប់ឃុំឃាំងប៉ុស្តិនគរបាលរដ្ឋបាលស្ទឹងមានជ័យទី២។

ក្រោយពីពិនិត្យសពជនសង្ស័យខាងលើនេះរួចមក សមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថាសពជនសង្ស័យខាងលើនេះពិតជាបានធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន។

គួរបញ្ជាក់ផងដែរសមត្ថកិច្ចនគរបាលប៉ុស្តិស្ទឹងមានជ័យទី២ដូចជាមានការធ្វេសប្រហេសដែលបណ្តោយអោយមានកាចង​ ក​ សម្លាប់ខ្លួននៅក្នុងបន្ទប់ឃុំខ្លួនរបៀបនេះ។