ឆ្លងចរន្តអគ្គីសនីបណ្តាលអោយផ្ទះប្រជាពលរដ្ឋពីល្វែងត្រូវឆេះនិងម៉ូតូ២គ្រឿងរួមជាមួយសំភារះមួយចំនួនធំ

ឆ្លងចរន្តអគ្គីសនីបណ្តាលអោយផ្ទះប្រជាពលរដ្ឋពីល្វែងត្រូវឆេះនិងម៉ូតូ២គ្រឿងរួមជាមួយសំភារះមួយចំនួនធំ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ​:​ អគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងកាលពីវេលាម៉ោង០៤និង៥០ទៀបភ្លឺថៃ្ងទី១៥ខែមេសា ឆ្នាំ២០២០ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ភូមិព្រែកធំ២ សង្កាត់ក្បាលកោះខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ច​បានអោយដឹងថាម្ចាស់ផ្ទះដែលត្រូវភ្លេីងឆេះមាន​ឈ្មោះ​:​ ហៀង ណារ៉ាត់ ភេទប្រុសអាយុ៣៨ឆ្នាំមុខរបរលក់​ចាប់ហួយ ។

Sponsor

សមត្ថកិច្ច​បានបន្តទៀតថាមូលហេតុដែលបណ្តាលអោយមានកាឆាបឆេះនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។

ផ្ទះ​ដែលត្រូវរងកាឆាបឆេះនេះជាប្រភេទសំណង់ដែកប្រក់សង្ក័សី(ទំហំ ៨.៥០ម៉ែត្រx ៨.៨០ម៉ែត្រ )ខូចខាតសំភារៈ​ឆេះពីរល្វែងនឹងសំភារម៉ូតូ០២គ្រឿងទូទឺកកក០២គ្រឿងភេសជ្ជៈរួមទាំងសំភារៈលក់ដូរគ្រឿងបន្លាស់ម៉ូតូអស់ទាំស្រុងនឹងពុំបណ្តាលអោយរាលដាលដល់អ្នកជិតខាងឡើយ។

រថយន្តការិ.​អគ្គិភ័យ​ ចំនួន​០៤គ្រឿងប្រេីប្រាស់ទឹកអស់ចំនួន​០៤ឡាន​ស្មេីនឹង១៦ម៉ែត្រគូបពន្លត់ចប់​នៅម៉ោង​០៥និង​៥៥​នាទីព្រឹកថ្ងៃខែឆ្នាំដ៏ដែល។

ក្នុងករណីអគ្គីភ័យឆេះនេះមិនបណ្តាលអោយមានអ្នកស្លាប់និងរងរបួសនោះទេក្រាន់តែខូខខាតសំភារះ។