បាត់ដំបង: នគរបាលឃាត់ខ្លួនជនបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃម្នាក់ក្រោយធ្វេីសកម្មភាពបានបន្តិចនៅថ្ងៃទី១៤ខែមេសាឆ្នាំ២០២០វេលាម៉ោង១៧និង៥៨នាទីភូមិបឹងចែងឃុំស្នឹងស្រុកបាណន់ ខេត្តបាត់ដំបង។
ក្រុុមក្មេងទំនេីងចំនួន០២ក្រុមបានជិះម៉ូតូនិងកាំបិតផងបានបង្កការកាប់ចាក់គ្នានិងបណ្តាលឲ្យក្មេងទំនេីងមួយក្រុមទទួលរងរបួសនោះគឺ៖
១-ឈ្មោះ ប៉ិច ធារា ភេទប្រុសអាយុ១៩ឆ្នាំរស់នៅភូមិអង្គ សង្កាត់អូរចារក្រុងបាត់ដំបងខេត្តបាត់ដំបង(របួសស្រាល)។
២-ឈ្មោះ ណង សុថៃលិក ភេទប្រុសអាយុ២០ឆ្នាំ នៅសង្កាត់វត្តគរក្រុងបាត់ដំបងខេត្តបាត់ដំបង( របួសស្រាល )។
៣-ឈ្មោះ វ៉ាន់ សុធី ភេទប្រុសអាយុ២៧ឆ្នាំរស់នៅសង្កាត់ទួលតាឯកក្រុងបាត់ដំបងខេត្តបាត់ដំបង(របួសធ្នន់ ) ។
នៅពេលទទួលរងរបួសដោយករណីខាងលេីហេីយក្រុមជនរងគ្រោះបានជិះម៉ូតូគេចខ្លួនមកដល់ភូមិសំរោងឃុំស្នឹង ស្រុកបាណន់ក៏ស្រាប់តែក្រុមជនល្មើសដដែលបានតាមមកទាន់ហេីយធ្វេីសកម្មភាពវាយបំផ្លាញបំផ្លាញម៉ូតូរបស់ក្រុមរងគ្រោះ០១គ្រឿងម៉ាកវីវ៉ាពណ៌សពាក់ស្លាលលេខភ្នំពេញ 1C.8555 របស់ជនរងគ្រោះឈ្មោះ ណង សុថៃលិក ខាងលើបណ្ដាលអោយខូចខាតយ៉ាងដំណំ ។
នៅក្រោយពេលកេីតហេតុភ្លាមៗតាមបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌបានបញ្ជាដឹកនាំដល់អធិការនគរបាលស្រុកបាណន់ធ្វេីការស្រាវជ្រាវរហូតឈានទៅធ្វេីការឃាត់ខ្លួនជនសង័្សបានម្នាក់ក្នុងចំណោមបក្សពួកផ្សេងទៀត។
សមត្ថកិច្ចឃាត់ខ្លួនបានជនសង័្សយឈ្មោះ យឿន សុខលីន ភេទប្រុសអាយុ២៣ឆ្នាំនៅភូមិក្រពើជើងឃុំភ្នំសំពៅស្រុកបាណន់ខេត្តបាត់ដំបង។
បច្ចុុប្បន្នជនស័ង្សយកំពុងធ្វេីការស្រាវជ្រាវនិងចាត់ការទៅតាមផ្លូវច្បាប់ចំពោះបក្សពួកផ្សេងទៀតនគរបាលកំពុងស្រាវជ្រាបន្ត។

