រកឃេីញហេីយក្មេងស្រីដែលបានទៅលេងទឹក​សមុទ្រជា​មួយក្រុមគ្រួសាររួចក៏បាត់ត្រូវបានក្រុមជួយសង្គ្រោះរបស់លោកឧកញ៉ា​ ទៀ​ វិចិត្រ​ រកឃេីញសពនៅឆ្នេរអូរត្រេះ

រកឃេីញហេីយក្មេងស្រីដែលបានទៅលេងទឹក​សមុទ្រជា​មួយក្រុមគ្រួសាររួចក៏បាត់ត្រូវបានក្រុមជួយសង្គ្រោះរបស់លោកឧកញ៉ា​ ទៀ​ វិចិត្រ​ រកឃេីញសពនៅឆ្នេរអូរត្រេះ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ក្រុងព្រះសីហនុ:​ ក្មេងស្រីម្នាក់ដែលបានលង់ទឹក​សមុទ្រត្រូវបានប្រទះឃើញសាកសពក្មេងស្រីរងគ្រោះនោះហេីយនៅឆ្នេរអូរត្រេះក្រុងព្រះសីហនុកាលពីរសៀលម្សិលមិញហើយ។

បន្ទាប់ពីមានការចូលរួមជ្រោមជ្រែងពីក្រុមសង្គ្រោះរៀបចំដោយលោកឧកញ៉ា​ ទៀ វិចិត្រ​ មានក្រុមអូបរ័និងទូកនេ​សាទបានសហការក៏បានរកឃើញសាកសពក្មេងស្រីរងគ្រោះនៅចំណុចសមុទ្រអូរត្រេះ២វេលាម៉ោងជាង១០ព្រឹក ថ្ងៃ១៥ខែមេសាឆ្នាំ២០២០នេះក្នុងនោះពេលនាំសាកសព​មកដល់ដីគោកក៍មានវត្តមានពីថ្នាក់ដឹកនាំខេត្តនិងអជ្ញាធរពាក់ពន្ធ័ផងដែរ ។

Sponsor

សូមបញ្ជាក់ថាក្រោយលង់ទឹកបាត់ខ្លួនក្មេងស្រីនេះក្រុមសង្គ្រោះស្មគ្រ័ចិត្តក្នុងនោះមានទាំងក្រុមការងារសប្បុរសធម៍របស់លោកឧកញ៉ា​ ទៀ វិចិត្រ​ ផងបានចេញអូបរ័ល្បឿនលឿនជួយតាមស្វែងរកក្នុងបំណងក្រែងអាចជួយរក្សាអាយុជីវិតបានប៉ុន្តែឥឡូវនេះក្មេងស្រីរងគ្រោះបានស្លាប់ហើយ។

ក្មេងស្រីរងគ្រោះឈ្មោះ​ ហ៊ុន ម៉េងហរ័ អាយុ១៣ឆ្នាំសិស្សសាលាអូរ២ក្រុងព្រះសីហនុបានបាត់ខ្លួនក្រោយលង់ទឹក​សមុទ្រនៅឆ្នេរអូរត្រេះក្រុងព្រះសីហនុពេលមកលេងទឹក​សមុទ្រជាមួយក្រុមគ្រួសារកាលពីរសៀលថ្ងៃទី​១៤មេសា​២០២០។

ក្មេងស្រីរងគ្រោះមានម្តាយឈ្មោះ បុណ្យ សុខ លីម ឳពុកឈ្មោះ អ៊ុយ ហ៊ុន បច្ចុប្បន្នរស់នៅក្រុម១៩ភូមិ៣សង្កាត់​លេខ៤ក្រុងព្រះសីហនុ។