បុរស់ជាជនជាតិឥណ្ឌូសនេស៊ី២រូបដែលបានជាសៈស្បើយ ពីជម្ងឺកូវីដ-១៩ត្រូវបានគ្រូពេទ្យអនុញ្ញាតអោយចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាបហើយតែត្រូវនៅដាចដោយ​ឡែកពីគេ១៤ថ្ងៃទៀត

បុរស់ជាជនជាតិឥណ្ឌូសនេស៊ី២រូបដែលបានជាសៈស្បើយ ពីជម្ងឺកូវីដ-១៩ត្រូវបានគ្រូពេទ្យអនុញ្ញាតអោយចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាបហើយតែត្រូវនៅដាចដោយ​ឡែកពីគេ១៤ថ្ងៃទៀត

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

សៀមរាប: ជនជាតិឥណ្ឌូណេស៊ីចំនួន២នាក់ដែលមានផ្ទុកជំងឺកូវីដ-១៩មកពីប្រទេសថៃហើយត្រូវបានទទួលការ​ព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនោះត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីពេទ្យហើយកាលពីរសៀលថ្ងៃទី១៤ខែមេសាឆ្នាំ២០២០បន្ទាប់ពីពួកគាត់បានសំរាកនិងព្យបាលអស់រយៈពេល២២ថ្ងៃកន្លងមក។

នៅចំពោះមុខក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្ត​សៀម​រាបបុរសជនជាតិឥណ្ឌូណេស៊ីបានសម្ដែងនូវក្តីរំភើបរីករាយយ៉ាងក្រៃលែងនិងកក់ក្តៅបំផុតព្រមទាំងសម្ដែងនូវការ​កោត​សរសើរចំពោះគោលនយោបាយនិងទឹកចិត្តមនុស្សធម៌របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានអនុញ្ញាយចំពោះការ​ស្នាក់នៅ​ព្យាបាលរូបលោកទាំង០២នាក់នៅក្នុងប្រទេសកម្ពុជានិងអរគុណដ៏ជ្រាលជ្រៅបំផុតចំពោះក្រុមគ្រូពេទ្យកម្ពុជាដែលបានសង្គ្រោះជីវិតរបស់លោកឆ្លងផុតពីគ្រោះស្លាប់ដោយសារជំងឺកូវីដ-១៩។

Sponsor

លោកវេជ្ជបណ្ឌិតក្រុសសារ៉ាត់ប្រធានមន្ទីរសុខាភិបាលខេត្តសៀម​រាបបានមានប្រសាសន៍ថាបុរសជនជាតិឥណ្ឌូណេ​ស៊ីទាំង​០២នាក់នេះត្រូវបានរកឃើញមានផ្ទុកវីរុសកូវីត១៩កាលពីថ្ងៃទី១៨ខែមីនាឆ្នាំ២០២០ដោយមន្ទីរពេទ្យមួយនៅទីក្រុងបាងកកលុះថ្ងៃទី២២ខែមីនាពួកគាត់បានធ្វើដំណើរចូលមកប្រទេសកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតមុនមានការបិទព្រំដែនហើយនៅ​ថ្ងៃទី​២៣ខែមីនាបុរសជនជាតិឥណ្ឌូណេស៊ីទាំង២នាក់នេះបានមកដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

លោកវេជ្ជបណ្ឌិតក្រុសសារ៉ាត់បានបញ្ជាក់បន្ថែមថាថ្វីត្បិតតែបុរសជនជាតិឥណ្ឌូណេស៊ីទាំង២នាក់នេះត្រូវបានអនុ​ញ្ញាតឲ្យចេញពីមន្ទីរពេទ្យក៏ពិតមែនក៏ប៉ុន្តែពួកគេត្រូវស្នាក់នៅក្នុងប្រទេសកម្ពុជាបន្តទៀតហើយក្រុមគ្រូពេទ្យជំនាញបានណែនាំឲ្យពួកគាត់ដាក់ខ្លួនឲ្យនៅដាច់ដោយឡែកចំនួន​១៤ថ្ងៃបន្តទៀតក្រោមការតាមដានរបស់មិត្តភ័ក្ររបស់ពួកគេដែលជាជនជាតិឥណ្ឌូណេស៊ីដូចគ្នាដែលកំពុងធ្វើការនៅក្រុងសៀមរាប។ 

សូមបញ្ជាក់ថាគិតមកទល់ពេលរសៀលថ្ងៃទី១៤ខែមេសាឆ្នាំ២០២០​នេះនៅទូទាំងខេត្តសៀមរាបមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន​០៧នាក់ក្នុងនោះបានព្យាបាលជាសះស្បើយហើយចេញពីមន្ទីរពេទ្យចំនួន០៥នាក់និងនៅសល់ចំនួន​០២​នាក់ទៀតកំពុងសម្រាកព្យាបាល​ជំងឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕