កាច់​ ក​ ម៉ូតូគេចខ្លួនបានបួនថ្ងៃត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ល្បាតប្រទះឃេីញឃាត់ខ្លួន

កាច់​ ក​ ម៉ូតូគេចខ្លួនបានបួនថ្ងៃត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ល្បាតប្រទះឃេីញឃាត់ខ្លួន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យឃាត់ខ្លនមុខសញ្ញាកាច​ ក​ ម៉ូតូនៅហ្គារ៉ាសាំងម៉ាតសូគីមិចដែលបានគេចខ្លួនបាន៤ថ្ងៃហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៦ខែមេសាឆ្នាំ២០២០ស្ថិតនៅត្រង់ចំណុចផ្លូវ៣០ម៉ែតភូមិដំណាក់ធំ៣សង្កាត់ស្ទឹងមានជ័យ៣ខណ្ខមានជ័យរាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យមានឈ្មោះ​ អៀង​ ស្នា​ ភេទ​ប្រុស​អាយុ២១ឆ្នាំមុខរបរនិងស្នាក់នៅមិនពិតប្រាកដ និងមានស្រុកកំណើតនៅស្រុកព្រះស្ដេចខេត្តព្រៃវែង

Sponsor

ចំណែកជនរងគ្រោះមានឈ្មោះ​ ពៅ សុផា​ អាយុ២៦ឆ្នាំមានមុខរបរជាអ្នកបកប្រែស្នាក់នៅខណ្ឌសែនសុខ។

បើតាមសម្តីរបស់ជនរងគ្រោះបានប្រាប់សមត្ថកិច្ចឱ្យដឹងថា កាលពីវេលាម៉ោង៣រំលងអធ្រាត្រឈានចូលថ្ងៃទី១២ខែ​មេសាឆ្នាំ២០២០រូបគេបានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ០១៦ពាក់ស្លាកលេខកណ្ដាល1T-1755 បានមកឈប់ មុនម៉ាតសូគីម៉ិចនៅតាមផ្លូវវេងស្រេងកែងនឹងផ្លូវ៣០ម៉ែត្រនៅភូមិដំណាក់ធំ៣សង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យ ដើម្បីចូលទៅម៉ាតទិញទឹកសុទ្ធផឹក ។

ប្រភពព័ត៌មានបានបន្តទៀតថាលុះដល់ពេលម៉ោង៣និង​៣០នាទីខែឆ្នាំដដែលរូបគេបានចេញពីម៉ាតស្រាប់តែមិនបានឃើញម៉ូតូរបស់ខ្លួនទើបបានដឹងថាបាត់រួចក៏បានមកដាក់​ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣។

ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះលោក ឯម ភារី នាយប៉ុស្តិ៍ស្ទឹងមានជ័យទី៣បានចាត់កម្លាំងឱ្យទៅឆែកកាមេរ៉ាសុវត្ថិភាពក៏ឃើញភិនភាគជនសង្ស័យរហូតដល់​ថ្ងៃទី១៦ខែឆ្នាំដដែលវេលាម៉ោង១២ថ្ងៃត្រង់កម្លាំងសមត្ថកិច្ចបានជិះម៉ូតូល្បាតក្នុងភូមិសាស្រ្ត ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើក៏បានឃើញជនសង្ស័យកំពុងតែដើរតាមផ្លូវ៣០ម៉ែត្រសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែនហើយបានឱ្យបងប្រុសពីរនាក់ទៀតយកទៅលក់។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការបន្ត។