ថៃ: យោងតាមរបាយការណ៍ពីខេត្តប៉ាធុមថានីបានអោយដឹងថាកម្លាំងសមត្ថកិច្ចថៃក្នុងខេត្តប៉ាធុមថានីបានចុះឃាត់ខ្លួនពលករប្រទេសខ្មែរនិងភូមាសរុបចំនួន២១នាក់បន្ទាប់ពីពលករទាំងអស់នោះបានប្រជុំគ្នាលេងបាល់ទះហេតុការណ៍ខាងលើនេះបានកេីតឡើងកាលពីវេលាម៉ោង០៥និង១០នាទីល្ងាចទី១៦ខែមេសាឆ្នាំ២០២០នេះនៅម្ដុំច្រកខ្លងលួង៥៤ស្ថិតក្នុងសង្កាត់ខ្លងនឹងស្រុកខ្លងលួងខេត្តប៉ាធុមថានីប្រទេសថៃ ។
តំរួតថៃបានអោយដឹងថាក្នុងកាឃាត់ខ្លួនពលករខ្មែរនិងភូមាមានឈ្មោះដូចខាងក្រោម
១/ឈ្មោះ ប៉ី យុង ភេទប្រុសអាយុ៣១ឆ្នាំសញ្ជាតិខ្មែរ
២/ឈ្មោះ SOPHANNA ភេទប្រុស អាយុ ២០ឆ្នាំសញ្ជាតិខ្មែរ
៣/ឈ្មោះ NAK RA ភេទប្រុសអាយុប្រុស២០ឆ្នាំសញ្ជាតិខ្មែរ
៤/ឈ្មោះ PRONH ភេទប្រុសអាយុ២២ឆ្នាំសញ្ជាតិខ្មែរ
តាមការបញ្ជាក់របស់សមត្ថកិច្ចថៃពលករបរទេសទាំងអស់បានបំពានសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាលថៃហាមប្រមូលម្ដុំប្រជុំគ្នាគ្រប់ទីកន្លែងអាចបង្កឲ្យឆ្លងជំងឺកូវីដ១៩បច្ចុប្បន្នពលករបរទេសទាំងអស់ត្រូវសមត្ថកិច្ចថៃបញ្ជូនទៅកាន់អធិការដ្ឋានតម្រួតប៉ុស្តិ៍ខ្លងលួងដើម្បីចាត់វិធានការតាមច្បាប់។


