បេីកបរក្នុងស្ថាភាពស្រវឹងស្រាជោគផ្លូវងងឹតល្បឿនលឿនបណ្តាលអោយធ្លាក់ផ្លូវដួលបាក់​ ក​ ស្លាប់ភ្លាមៗនៅកន្លែង

បេីកបរក្នុងស្ថាភាពស្រវឹងស្រាជោគផ្លូវងងឹតល្បឿនលឿនបណ្តាលអោយធ្លាក់ផ្លូវដួលបាក់​ ក​ ស្លាប់ភ្លាមៗនៅកន្លែង

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ប៉ៃលិន​:​​ បុរស​ម្នាក់​ស្រវឹងស្រាជោគជិះម៉ូតូធ្លាក់ផ្លូវដួលស្លាប់ដោយ​ខ្លួនឯងនៅលើផ្លូវលំក្រាលគ្រួសក្រហម​កាលពី​វេលា​ម៉ោង​១៩និង​១៥នាទី​ថ្ងៃទី១៨ខែមេសាឆ្នាំ២០២០ស្ថិតនៅភូមិបរតាំងស៊ូសង្កាត់បរយ៉ាខាក្រុងប៉ៃលិនខេត្ដប៉ៃលិន​។

សមត្ថកិច្ច​បានអោយដឹងថាជនរងគ្រោះឈ្មោះ ពេង ប៉ក់ ភេទប្រុសអាយុ៣៨ឆ្នាំមុខរបរកសិកររស់នៅភូមិវត្ដសង្កាត់​ប៉ៃលិនក្រុងប៉ៃលិន​ខេត្ដប៉ៃលិនបើកបរម៉ូតូម៉ាកHONDA DREAM C125 ពណ៌ខ្មៅសេរីឆ្នាំ២០១៦ពាក់ផ្លាក​លេខ បាត់ដំបង1W:6776 ទិសដៅពីលិចទៅកើត ។

បេីរ​តាមការបញ្ជាក់ពីប្រពន្ធរបស់ជនរងគ្រោះ​មុន​ពេល​កេីត​ ជនរងគ្រោះ​បាន​អង្គុយ​ផឹក​ស៊ី​ជុំ​គ្នា​ជាមួយ​មិត្តភ័ក្ដិ​នូវ​ជិត​កន្លែង​កើត​ហេតុ​ខាងលើ​ក្រោយ​មក​ក៏​ត្រលប់​ទៅ​ផ្ទះ​វិញ​លុះ​ដល់​កន្លែង​កើត​ហេតុ​ក៏​បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ដួល​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​។

ករណីនេះកម្លាំងជំនាញផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍នៃ​អធិការនគរបាលក្រុងប៉ៃលិនបានធ្វើការសន្និដ្ឋាននៅកន្លែងកើតហេតុថាពិតជាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដមែននិងបានធ្វើកំណត់ហេតុប្រគល់សាកសព​ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

Sponsor