បន្ទាយមានជ័យ : យ៉ាងហោចណាស់មានមនុស្សបីនាក់បានរងរបួសធ្ងន់និងស្រាលរីឯរថយន្តចុះដេកក្នុងទឹកខណៈដែលបុរសម្នាក់បង្រៀនប្រពន្ធអោយបើកឡានហេតុការណ៍នេះកើតឡើងនៅម៉ោង១និង១០នាទីរសៀលថ្ងៃទី១៩ខែមេសាឆ្នាំ២០២០ស្ថិតលើខ្នងអាងចំនុចស្ពានទី១រមណីយ៍ដ្ឋានអាងត្រពាំងថ្មស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។
យោងតាមសម្តីអ្នកឃើញហេតុការណ៍បាននិយាយថានៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហាយឡិនឌ័រពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2A :9331បើកពីកើតទៅលិចមកដល់ចំនុចកើតហេតុរថយន្តបានរេចង្កូតទៅបុកអ្នកលក់ឈូកលើខ្នងអាងពេញទំហឹងបណ្តាលអោយធ្លាក់ទាំងមនុស្សនិងរថយន្តចូលទៅក្នុងទឹកអាង។
យោងទៅតាមលោក យ៉ត សុផល អធិការនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រុកបានអោយដឹងថាជនរងគ្រោះក្នុងហេតុការណ៍នេះមាន
១.ឈ្មោះ ព្រីញ ដា ភេទស្រីអាយុ៣២ឆ្នាំ រស់នៅភូមិ មាត់ស្រះឃុំស្រះជីកស្រុក ភ្នំស្រុកខេត្តបន្ទាយមានជ័យ( របួសធ្ងន់ បែកក្រោមត្របកភ្នែកខាងឆ្វេង)
២.ឈ្មោះ លាង ភាឡៃ ភេទប្រុសអាយុ៣៦ឆ្នាំត្រូវជាប្តីរស់នៅភូមិឃុំជាមួយគ្នា(របួសធ្ងន់រលាត់ជញ្ជើមឆ្វេង)ជាម្ចាស់រថយន្តនិងទី៣ ឈ្មោះ សូ ស៊ីណា ហៅ វិត ភេទស្រីអាយុ ២៩ឆ្នាំរស់នៅភូមិត្រពាំងថ្មជើងឃុំប៉ោយចារស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យជាអ្នកឈូកគៀនត្រជៀកស្ពានទី១ផ្នែកខាងលិច(របួសធ្ងន់ ) ។
លោកអធិការបានអោយដឹងទៀតថាក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកភ្នំស្រុកដោយស្ថានភាពធ្ងន់ធ្ងរត្រូវបញ្ជូនបន្តទៅមន្ទីពេទ្យបង្អែកមិត្តភាពកម្ពុជាជប៉ុនស្រុកមង្គលបូរី ។
ហេតុការណ៍នេះដែរបើយោងតាមការបញ្ជាក់ពីលោកអធិការបានអោយដឹងថាគឺបណ្តាលមកពីឈ្មោះ ព្រីញ ដា រៀនបើកបរដោយខ្វះការប្រុងប្រយ័ត្ន ។




