ដើមខ្ជែងជាដេីមដែលមានសារ:សំខាន់សម្រាប់បងប្អូនជនជាតិដើមភាគតិចគួយកំពុងតែរងនូវការជិតបាត់បង់ព្រោះឈ្មួញចូលកាប់នឹងទិញបណ្តូលក្នុងតម្លៃខ្ពស់សូមអាជ្ញាធរពាក់ពន្ធ័ជួយមេីលផង

ដើមខ្ជែងជាដេីមដែលមានសារ:សំខាន់សម្រាប់បងប្អូនជនជាតិដើមភាគតិចគួយកំពុងតែរងនូវការជិតបាត់បង់ព្រោះឈ្មួញចូលកាប់នឹងទិញបណ្តូលក្នុងតម្លៃខ្ពស់សូមអាជ្ញាធរពាក់ពន្ធ័ជួយមេីលផង

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ស្ទឹង​ត្រែង: សហគមន៍ខ្មែរជនជាតិដើមភាគតិចដែលរស់នៅបែកឦសានប្រទេសកម្ពុជាបានចាត់ទុកដើមខ្ចែងព្រៃមួយប្រភេទនេះវាមានស្លឹកនឹងដើមស្រឌៀងនឹងដើមត្នោត ដែលប្រជាពលរដ្ឋជនជាតិដើមភាគតិចយកមកធ្វើជាមុខ​របរបន្ថែមលើជីវភាពប្រចាំថ្ងៃក្រៅពីធ្វើស្រែចំការហើយវាច្រើនដុះនៅក្នុងព្រៃជាហ្វូងភាគច្រើននៅតាមព្រៃរបស់ខ្ពង់រាប ។

មានកម្ពស់រហូតដល់១០ម៉ែត្រមានផ្កានិងផ្លែស្រឌៀងផ្លែស្លា​តែល្អិតជាងស្លាហើយផ្លែតែម្តងគត់ក្នុងមួយជីវិតរបស់វាដើមខ្ជែងនឹងងាប់ទៅវិញនៅពេលផ្លែវាទុំជ្រុះនៅក្នុងប្រទេសកម្ពុជាគេប្រទះឃើញដើមខ្ជែងដុះតាមតំបន់មួយចំនួននៃខេត្តក្រចេះព្រះវិហាររតនគិរីហើយក្នុងខេត្តស្ទឹងត្រែងយើង ច្រើនមានដុះនៅក្នុងឃុំអន្លង់ភេឃុំអន្លង់ជ្រៃឃុំចំការលើក្នុងស្រុកថាឡាបរិវ៉ាត។

Sponsor

លោក​ ព្រះ ហែម មេឃុំអន្លង់ជ្រៃបានឲ្យដឹងថាលក្ខណៈពិសេសដើមខ្ជែងគឺធាងរបស់វាមានប្រវែងដល់៥ម៉ែត្រនិងមានអាយុកាលរហូតដល់៣០ទៅ៤០ឆ្នាំ។

ហើយបងប្អូនខ្មែរលើយើងអាចយកធៀងរបស់វាដែលគេ​ហៅថាត្រាំងពីដើមខ្ជែងប្រើបាននៅពេលវាអាយុ១៥ឆ្នាំឡើងពីព្រោះថាអាយុកាន់តែច្រើនគែមទាំងសងខាងនៃធៀងរបស់វានឹងកាន់តែចាស់ទៅមានសភាពរឹងមាំល្អគេ​យកទៅផលិតបានជាចង្កឹះស្នាវែកបាយស្លាបព្រាបាយអាចការពារធ្មប់អាបហើយក៍ការពារបាននូវជាតិពុលជាដើមនេះ​បើតាមប្រពៃណីជនជាតិភាគតិចគួយ។

លោកក៏បញ្ជាក់ថាធាងខ្ជែងគេហៅថាត្រាំងមានបីប្រភេទ គឺទ្រាំងខ្មៅ(រឹងមាំជាងគេបំផុត)ទ្រាំងក្រហម(គុណភាព​ល្អ)និងទ្រាំងសឬទ្រាំងសម្រើល(គុណភាពមិនសូវល្អប្រើបានតិចតួចបំផុត)ក្រៅពីនេះស្លឹកវាត្រូវបានគេប្រើសរសេរជាស្រ្តាស្លឹករឹកនឹងត្បាញជាស្លឹកប្រក់ផ្ទះត្បាញកន្ទេលការ៉ុង មួកសម្ភារះដងទឹកទ្រនុងធាងវាប្រើជាកន្លាស់គ្រែរនាបគ្រែ ឈើច្រត់ដំបងព្រួញស្នាទ្រូវែកកូបាយវែកឆាចង្កឹះនិងសម្ភារៈប្រើប្រាស់ជាច្រើនមុខទៀត។

បើតាមតំបន់ខ្លះគេយកទ្រាំងដាក់ក្នុងផ្ទះលើក្បាលដំណេក សម្រាប់បណ្តេញព្រាយបីសាចនិងនាំមកនូវសុខសប្បាយដល់ក្រុមគ្រួសាររីឯខ្នងនៃធាងខ្ជែងគេយកមកត្បាញជាកន្ទេលទុកសម្រាប់ប្រើប្រាស់ឬសយកមកដុសចម្រោះយក​ទឹកផឹកសម្រាប់ព្យាបាលជំងឺគ្រុនផ្តាសាយជួយកែអាការៈគ្រុនក្តៅជួយបញ្ចេញញើសជាតិពុលដើមតូចៗ យកមកស្ងោផឹកព្យាបាលរោគក្រពះសម្រួលពោះវៀន ។ល។

ចំណែកលោក​ ចាន់ ទូច ដែលជាប្រជាពលរដ្ឋរស់នៅក្នុងស្រុកថាឡាបរិវ៉ាត់លោកសម្តែងនូវការព្រួយបារម្ភខ្លាចបាត់​បង់នឹងផុតពូជដើមខ្វែងនេះដែលមានដុះនៅក្នុងឃុំខាងលើ នៃស្រុកថាឡាបរិវ៉ាត់ព្រោះកាលពីមុនដើមខ្ជែងសំបូរ​តែ​ឥឡូវដោយសារកើនឡើងប្រជាពលរដ្ឋធ្វើចំការប្រកបរបរកសិកម្មឥលូវនេះមានឈ្មួញដើរប្រមូលទិញក៍ដូចនាំកម្មកមកសម្រុកកាប់នឹងដឹកទៅលក់នៅប្រទេសវៀតណាមធ្វើអោយដើមខ្ជែងកាន់តែថយចុះគួរអោយព្រួយបារម្ភ។

តែចំពោះអាជ្ញាធរហាក់បីដូចជាមិនបានចាប់អារម្ភនឹងទប់ស្កាត់នូវសកម្មភាពឈ្មួញដើរប្រមូលទិញនឹងកាប់បណ្តូលខ្ជែងក្នុងតំបន់របស់ខ្លួននោះឡើយ។

ពីព្រោះថាខេត្តក្រចេះបាត់បង់អស់ហើយឡូវឈ្មួញសម្រុក មកកាប់នឹងទិញដឹកជញ្ចូនយ៉ាងគំហុកដល់ខេត្តព្រះវិហារ ខេត្តរតនគិរីនឹងខេត្តស្ទឹងត្រែងយើងបន្តទៀត។

ចំណែកអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ​បានត្រឹមចុះមើលហើយត្រឡប់ទៅវិញរីឯសកម្មភាពឈ្មួញនៅតែបន្តបំផុសឲ្យពលរដ្ឋកាប់លក់ឲ្យក្នុងតម្លៃខ្ពស់ផងដែរ។

លោក សេង សុធា​ មន្រ្តីអនុវត្តគម្រោងផ្ទាល់ជាមួយសហគមន៍បាននិយាយថានៅក្នុងស្រុកឆែបខេត្តព្រវិហារមានការគាំទ្រដោយសហគមន៍ចំនួន៥សព្វថ្ងៃនេះគឺមានការគាំទ្រពីគម្រោងភាពជាដៃគូរលើវិស័យព្រៃឈើនិងជលផល (PaFF) ។

អនុវត្តដោយអង្គការកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍អនុព្រៃឈើ ហៅកាត់ NTFP-EPបានជំនួយពីអង្គការទីភ្នាក់ងារអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសស្វីសហៅកាត់SDC៕