កណ្ដាល: ករណីផ្ទុះអាវុធគំរាមកំហែងនិងសម្លាប់បានហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី១៩ ខែមេសាឆ្នាំ២០២០នៅចំណុចភូមិស្វាយឧត្តមឃុំសំរោងលើ ស្រុកអង្គស្នួលខេត្តកណ្ដាលបង្កដោយជនសង្ស័យ២នាក់ឪពុកនិងកូនប៉ុន្តែមិនបណ្តាលឲ្យនណាម្នាក់រងរបួសឬស្លាប់នោះទេ។
ហេតុការណ៍នេះមានជនរងគ្រោះ២នាក់ម្នាក់ឈ្មោះ សួង រិន ភេទប្រុសអាយុ៤៥ឆ្នាំជាម្ចាស់ផ្ទះមានមុខរបរទិញលក់អេតចាយនិងម្នាក់ឈ្មោះ ផន ផា ភេទប្រុសអាយុ៣៦ឆ្នាំមុខរបរ ជាកម្មកររោងចក្រ។
ចំណែកជនសង្ស័យ២នាក់ម្នាក់ជាឪពុកឈ្មោះ ម៉ុន រ៉េត ភេទប្រុសអាយុ៤៥ឆ្នាំមុខរបរមិនពិតប្រាកដ(ប្រើប្រាស់កាំភ្លើងខ្លី k59)និងម្នាជាកូនឈ្មោះ រ៉េត វីន ភេទប្រុសអាយុ២២ឆ្នាំ មុខរបរមិនពិតរស់នៅផ្ទះជួលភូមិជ្រៃមង្គលឃុំដំណាក់អំពិល ស្រុកអង្គស្នួលខេត្តកណ្តាល។
ហើយមានស្រុកកំណើតនៅភូមិអន្លុងចំណារឃុំចាន់សែន ស្រុកឧដុង្គខេត្តកំពង់ស្ពឺឪពុកនិងកូនមានមធ្យោបាយធ្វើដំណើរដោយម៉ូតូ១គ្រឿងម៉ាកម៉េកពណ៌សលាយខៀវ ស្លាកលេខមិនចាំ។
សេចក្តីរាយការណ៍បន្តថាមុនហេតុកើតហេតុជនរងគ្រោះឈ្មោះ ផន ផា និងមិត្តភក្តិឈ្មោះ ចឺ ម៉ី ភេទប្រុសអាយុ៣២ឆ្នាំដែលរស់នៅភូមិជាមួយគ្នាបានចេញពីផ្ទះពូបង្កើតនៅភូមិរំលេចឃុំ.ស្រុកសំរោងទងខេត្តកំពង់ស្ពឺបាននាំគ្នាជិះម៉ូតូដើរលេងលុះមកដល់ចំណុចភូមិស្វាយឧត្តមឃុំសំរោងលើស្រុកអង្គស្នួលខេត្តកណ្តាលពួកគាត់២នាក់បានចូលហូបបបរ នៅផ្ទះឈ្មោះ អៀង សុភា ភេទស្រីអាយុ៣៩ឆ្នាំមុខរបរកម្មកររោងចក្រ។
ពេលហូបបបររួចពួកគាត់ក៏ជិះម៉ូតូចេញបំណងទៅផ្ទះវិញ ប៉ុន្តែមិនទាន់បានចេញផុតទេក៏ឈ្លៀតចូលលេងផ្ទះរបស់ឈ្មោះ សួង រិន (ជនរងគ្រោះ)ដែលតែងតែធ្លាប់អង្គុយលេង ជាមួយគ្នាកន្លងមកលុះអង្គុយបានមួយសន្ទុះស្រាប់តែលេចមុខជនសង្ស័យ២នាក់ឪពុកនិងកូនជិះម៉ូតូ១គ្រឿងមិនដឹងចេញពីក្រហែងណាមកបានដកកាំភ្លើងខ្លីភ្ជង់លើជនរងគ្រោះឈ្មោះ ផន ផា ហើយពេលនោះប្រពន្ធ ផន ផា បានស្ទុះចុះពីលើគ្រែបម្រុងរត់ទៅប្រាប់អ្នកភូមិដើម្បីឲ្យជួយអន្តរាគមន៍រឿងនេះ។
ឃើញដូច្នោះជនសង្ស័យបានរេកាំភ្លើងខ្លីភ្ជង់ទៅលើមនុស្សទាំងអស់គ្នាស្រាប់តែកូនប្រុសជនសង្ស័យឈ្មោះ រ៉េត វីន ពោលពាក្យថាអាមួយអង្គុយខាងក្រោយពាក់អាវស ស្រឡាញ់ម៉ែអញ។
ពេលឮកូនបន្លឺពាក្យយ៉ាងដូច្នោះជនសង្ស័យជាឪពុកក៏ឈប់ភ្ជង់ជនរងគ្រោះទៅទើបភ្លាមនោះឈ្មោះ សួង រិន ដែលជាម្ចាស់ផ្ទះបានគេចខ្លួនរត់ចូលទៅក្នុងភូមិនិងស្រែកប្រាប់អ្នកភូមិឲ្យជួយ។
ដោយមើលឃើញសភាពការទំនងដូចមិនស្រួលជនសង្ស័យឪពុកនិងកូនបាននាំគ្នាឡើងជិះម៉ូតូចេញទៅដើម្បីគេចខ្លួន ប៉ុន្តែចេញផុតបានប្រហែល២០០ទៅ៣០០ម៉ែត្រជនសង្ស័យក៏ផ្ទុះអាវុធបាញ់ឡើងលើ១គ្រាប់រួចបន្តដំណើរគេចខ្លួនបាត់ទៅ។
ទោះជាយ៉ាងណាក្តីករណីខាងលើនេះសមត្ថកិច្ចបាននិងកំពុងប្រើវិធានជំនាញតាមស្វែងរកចាប់ខ្លួនជនសង្ស័យឪពុក និងកូនដើម្បីនាំមកឲ្យអនុវត្តច្បាប់ពាក់ព័ន្ធពីបទគំរាមកំហែងថានឹងសម្លាប់ផ្តើមចេញពីភ្លើងប្រចណ្ឌពោលឪពុកនិងកូនជិះម៉ូតូតាមរកមុខសញ្ញាញ៉ែប្រពន្ធចុងក្រោយផ្ទុះអាវុធ១គ្រាប់ ដាក់សាប៊ូគេចខ្លួនបាត់៕
