ខ្លាំងម្លេះតេីគាត់មានតួនាទីអ្វីបានមានកាំភ្លេីងកាន់! ដោយ​សារតែរឿង​ភ្លើង​ប្រចណ្ឌឪពុកនិង​កូន​ជិះ​ម៉ូតូ​តាម​រកមុខអ្នកស្រលាញ់​ប្រពន្ធខ្លួនខឹងធ្វេីអីមិនបានផ្ទុះអាវុធមួយគ្រាប់ផ្អេីលអ្នកភូមិ

ខ្លាំងម្លេះតេីគាត់មានតួនាទីអ្វីបានមានកាំភ្លេីងកាន់! ដោយ​សារតែរឿង​ភ្លើង​ប្រចណ្ឌឪពុកនិង​កូន​ជិះ​ម៉ូតូ​តាម​រកមុខអ្នកស្រលាញ់​ប្រពន្ធខ្លួនខឹងធ្វេីអីមិនបានផ្ទុះអាវុធមួយគ្រាប់ផ្អេីលអ្នកភូមិ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កណ្ដាល​:​ ​ករណី​ផ្ទុះអាវុធ​គំរាមកំហែង​និង​សម្លាប់បាន​ហេតុការណ៍នេះកើតឡើងកាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៩ ខែមេសាឆ្នាំ​២០២០នៅ​ចំណុច​ភូមិ​ស្វាយ​ឧត្តមឃុំ​សំរោង​លើ ស្រុក​អង្គស្នួលខេត្តកណ្ដាលបង្ក​ដោយ​ជនសង្ស័យ​២​នាក់​ឪពុកនិង​កូនប៉ុន្តែ​មិន​បណ្តាល​ឲ្យ​ន​ណា​ម្នាក់រង​របួសឬ​ស្លាប់​នោះ​ទេ​។

ហេតុការណ៍​នេះ​មាន​ជន​រង​គ្រោះ​២​នាក់ម្នាក់​ឈ្មោះ សួង រិ​ន ភេទ​ប្រុសអាយុ​៤៥​ឆ្នាំជា​ម្ចាស់ផ្ទះមានមុខ​របរ​ទិញ​លក់​អេ​ត​ចាយនិង​ម្នាក់​ឈ្មោះ ផ​ន ផា ភេទ​ប្រុសអាយុ​៣៦​ឆ្នាំមុខរបរ ជា​កម្មករ​រោងចក្រ​។

Sponsor

ចំណែក​ជនសង្ស័យ​២​នាក់ម្នាក់​ជា​ឪពុក​ឈ្មោះ ម៉ុ​ន រ៉េ​ត ភេទ​ប្រុសអាយុ​៤៥​ឆ្នាំមុខរបរមិន​ពិតប្រាកដ(​ប្រើប្រាស់​កាំភ្លើងខ្លី k59)និង​ម្នា​ជា​កូន​ឈ្មោះ រ៉េ​ត វី​ន ភេទ​ប្រុសអាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតរស់នៅ​ផ្ទះ​ជួលភូមិ​ជ្រៃ​មង្គលឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួលខេត្តកណ្តាល​។

ហើយ​មានស្រុក​កំណើត​នៅ​ភូមិ​អន្លុង​ចំណារឃុំ​ចាន់​សែន ស្រុក​ឧដុង្គខេត្តកំពង់ស្ពឺឪពុកនិង​កូន​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​១​គ្រឿងម៉ាក​ម៉េ​កពណ៌​សលាយ​ខៀវ ស្លាក​លេខ​មិន​ចាំ​។

សេចក្តីរាយការណ៍​បន្ត​ថាមុន​ហេតុ​កើតហេតុ​ជន​រង​គ្រោះ​ឈ្មោះ ផ​ន ផា និង​មិត្តភក្តិ​ឈ្មោះ ចឺ ម៉ី ភេទ​ប្រុសអាយុ​៣២​ឆ្នាំដែល​រស់នៅ​ភូមិ​ជាមួយ​គ្នាបាន​ចេញពីផ្ទះ​ពូ​បង្កើត​នៅ​ភូមិ​រំលេចឃុំ​.​ស្រុក​សំរោង​ទងខេត្តកំពង់ស្ពឺបាន​នាំ​គ្នា​ជិះ​ម៉ូតូ​ដើរ​លេង​លុះ​មក​ដល់​ចំណុច​ភូមិ​ស្វាយ​ឧត្តមឃុំ​សំរោង​លើស្រុក​អង្គស្នួលខេត្តកណ្តាលពួក​គាត់​២​នាក់​បាន​ចូល​ហូប​បបរ នៅផ្ទះ​ឈ្មោះ អៀង សុភា ភេទ​ស្រីអាយុ​៣៩​ឆ្នាំមុខរបរ​កម្មករ​រោងចក្រ​។

ពេល​ហូប​បបរ​រួច​ពួក​គាត់​ក៏ជិះ​ម៉ូតូ​ចេញ​បំណង​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​មិន​ទាន់​បាន​ចេញ​ផុត​ទេក៏​ឈ្លៀត​ចូល​លេង​ផ្ទះ​របស់​ឈ្មោះ សួង រិ​ន (​ជន​រង​គ្រោះ​)ដែល​តែងតែ​ធ្លាប់​អង្គុយ​លេង ជាមួយ​គ្នា​កន្លង​មកលុះ​អង្គុយ​បាន​មួយសន្ទុះ​ស្រាប់តែ​លេច​មុខ​ជនសង្ស័យ​២​នាក់​ឪពុកនិង​កូនជិះ​ម៉ូតូ​១​គ្រឿងមិនដឹង​ចេញពីក្រហែង​ណា​មកបាន​ដក​កាំភ្លើងខ្លី​ភ្ជង់​លើ​ជន​រង​គ្រោះ​ឈ្មោះ ផ​ន ផា ហើយ​ពេល​នោះ​ប្រពន្ធ ផ​ន ផា បាន​ស្ទុះ​ចុះ​ពីលើ​គ្រែបម្រុងរ​ត់ទៅ​ប្រាប់​អ្នក​ភូមិ​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​រឿង​នេះ​។

ឃើញ​ដូច្នោះ​ជនសង្ស័យបាន​រេ​កាំភ្លើងខ្លី​ភ្ជង់​ទៅ​លើ​មនុស្ស​ទាំងអស់​គ្នាស្រាប់តែ​កូនប្រុស​ជនសង្ស័យ​ឈ្មោះ រ៉េ​ត វី​ន ពោល​ពាក្យ​ថាអា​មួយ​អង្គុយ​ខាងក្រោយ​ពាក់អាវ​ស ស្រឡាញ់​ម៉ែអញ​។

ពេល​ឮ​កូន​បន្លឺ​ពាក្យ​យ៉ាង​ដូច្នោះជនសង្ស័យ​ជា​ឪពុក​ក៏​ឈប់​ភ្ជង់​ជន​រង​គ្រោះ​ទៅទើប​ភ្លាម​នោះ​ឈ្មោះ សួង រិ​ន ដែល​ជា​ម្ចាស់ផ្ទះបាន​គេចខ្លួន​រត់​ចូល​ទៅ​ក្នុងភូមិនិង​ស្រែក​ប្រាប់​អ្នក​ភូមិ​ឲ្យ​ជួយ​។

ដោយ​មើលឃើញ​សភាព​ការ​ទំនង​ដូច​មិន​ស្រួលជនសង្ស័យ​​ឪពុកនិង​កូនបាន​នាំ​គ្នា​ឡើង​ជិះ​ម៉ូតូ​ចេញ​ទៅ​ដើម្បី​គេចខ្លួន ប៉ុន្តែ​ចេញ​ផុត​បាន​ប្រហែល​២០០ទៅ​៣០០​ម៉ែត្រជនសង្ស័យ​ក៏​ផ្ទុះអាវុធ​បាញ់​ឡើង​លើ​១​គ្រាប់រួច​បន្តដំណើរ​គេចខ្លួន​បាត់​ទៅ​។

ទោះជា​យ៉ាងណា​ក្តី​ករណី​ខាងលើ​នេះសមត្ថកិច្ច​បាននិង​កំពុង​ប្រើ​វិធាន​ជំនាញ​តាម​ស្វែងរក​ចាប់ខ្លួនជនសង្ស័យ​ឪពុក និង​កូនដើម្បី​នាំ​មក​ឲ្យ​អនុវត្ត​ច្បាប់ពាក់ព័ន្ធ​ពី​បទ​គំរាមកំហែង​ថា​នឹង​សម្លាប់ផ្តើម​ចេញពី​ភ្លើង​ប្រចណ្ឌពោល​ឪពុកនិង​កូន​ជិះ​ម៉ូតូ​តាម​រកមុខ​សញ្ញា​ញ៉ែ​ប្រពន្ធចុង​ក្រោយ​ផ្ទុះអាវុធ​១​គ្រាប់ ដាក់​សាប៊ូ​គេចខ្លួន​បាត់​៕