ភ្នំពេញ: កំពូលចោរឆ្កឹះសោរដ៏ស្ទាត់ជំនាញរហ័សនាម អាកណ្ដុរដែលឆ្កឹះសោរខ្នោះលួចរត់ចេញពីសាលាដំបូងរាជធានីភ្នំពេញកាលពី៩ខែមុននោះត្រូវបានកម្លាំងអន្តរាគមន៍ពិសេសនៃអធិការដ្ឋានខណ្ឌមានជ័យសហការជាមួយប៉ុស្តិ៍ស្ទឹងមានជ័យទី១ចាប់ឃាត់ខ្លួនបានហេីយខណៈពេលជិះម៉ូតូឌុបបក្ខពួកម្នាក់ទៀតចេញដើររកលួចកាច់ក.ម៉ម៉ូតូរបស់ប្រជាពលរដ្ឋដែលទុកប្រហេសតែមកដល់ក្នុងទឹកដីសង្កាត់ស្ទឹងមានជ័យទី១បែរជាអស់លក្ខណ៍ព្រោះត្រូវកម្លាំងល្បាតប្រទះឃើញក៏ឃាត់សួរនាំសុំត្រួតពិនិត្យ រកឃើញឧបករណ៍កាច់សោរក.មួយឈុត ទេីបចាប់ឃាត់ខ្លួនវាយខ្នោះយកមកសាកសួរនាំកាលពីវេលាម៉ោង១និង៥នាទីយប់រំលងអធ្រាត្រឈឈានថ្ងៃអង្គារទី២១ខែមេសា ឆ្នាំ២០២០នេះនៅចំណុចខាងក្រោយផ្សារសឡាភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថាជនត្រូវចោទជាចោរកាច់កម៉ូតូម្នាក់បានយកឈេីចាក់ធ្មេញលួចឆ្កឹះសោរខ្នោះបានយ៉ាងស្ទាត់ជំនាញ ងាយស្រួលរត់គេចខ្លួនបាត់ស្រមោលពីបរិវេណសាលាដំបូងរាជធានីភ្នំពេញបានដោយសុវត្ថិភាពកាលពីម៉ោង៤និង៥០នាទីល្ងាចថ្ងៃទី១៨ខែសីហាឆ្នាំ២០១៩កន្លងទៅដោយ លួចឆ្កឹះសោខ្នោះ។
ជនត្រូវចោទដែលបានលួចរត់នោះឈ្មោះ អឹម រតនៈ ហៅ អាកណ្ដុរភេទប្រុស អាយុ៣២ឆ្នាំមុខរបរមិនពិតប្រាកដជាអតីតមន្ត្រីនគរបាលរដ្ឋបាលប៉ុស្តិ៍បឹងទំពន់មានស្រុកកំណេីតនៅភូមិភ្នាតសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យស្នាក់នៅបន្ទប់ជួលនៅម្ដុំចំការដូងខណ្ឌដង្កោរាជធានីភ្នំពេញ ។
ជនសង្ស័យទី២.ឈ្មោះ លី តុងហួរ ភេទប្រុសអាយុ២៧ឆ្នាំ មានស្រុកកំណើតនៅភូមិថ្មីសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យបច្ចុប្បន្នស្នាក់នៅផ្ទះលេខ២៣៥ភូមិថ្មីសង្កាត់ស្ទឹងមានជ័យទី១ខណ្ឌមានជ័យរាជធានីភ្នំពេញ ។
លោកអនុសេនីយ៍ឯក ភក្ដី ម៉ាណេត ប្រធានក្រុមអន្តរាគមន៍ពិសេសនៃអធិការដ្ឋានខណ្ឌមានជ័យបានប្រាប់មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះដោយមាន ការដឹកនាំនិងចង្អុលបង្ហាញរបស់លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យបានបញ្ជាអោយចេញកម្លាំងបង្កេីនការយកចិត្តទុកដាក់ចេញល្បាតក្នុងមូលដ្ឋានទប់ស្កាត់និងបង្ការបទល្មើសផ្សេងៗខណៈពេលកម្លាំងអន្តរាគមន៍ពិសេសនៃអធិការដ្ឋានខណ្ឌមានជ័យដែលដឹកនាំដោយរូបលោកផ្ទាល់ដែលជាប្រធានក្រុមអន្តរាគមន៍ពិសេសសហការជាមួយកម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យទី១បានចេញល្បាតមកដល់ក្រោយផ្សារសឡាដែលជាចំណុចឃាត់ខ្លួនជនសង្ស័យខាងលេី ក៏ប្រទះឃើញជនត្រូវចោទនិងជនសង្ស័យទាំងពីរនាក់កំពុងជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរីចាស់ឌុបគ្នាតាមផ្លូវដោយមានសភាពគួរឲ្យសង្ស័យទេីបកម្លាំងល្បាតឃាត់សួរនាំ ស្រាប់តែជនសង្ស័យបានទម្លាក់វត្ថុតាងចោលតែត្រូវកម្លាំងឃាត់និងសុំធ្វេីការត្រួតពិនិត្យខ្លួនប្រាណនិងរេីសវត្ថុតាងនោះមកពិនិត្យមេីលជាក់ស្ដែងរកឃើញមានដែកចុងស្រួលចំនួន១សោរទីបលេខ៨ចំនួន១និងដែកសរសៃចំនួន១ដែលលាក់ក្នុងប្រអប់ពណ៍ខ្មៅទេីបចាប់ដកហូតនិងវាយខ្នោះនាំខ្លួនមកសាកសួរនាំនៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលតែម្ដង ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់និងវត្ថុតាងខាងលេីត្រូវឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដេីម្បីរងចាំកសាងសុំណំរឿងបន្តតាមនីតិវិធីច្បាប់ ៕


