ប៉ូលីសឃាត់ខ្លួនជំនួយកាចាងហ្វាង​សារព័ត៌មានគំនិតខ្មែរម្នាក់ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្ម

ប៉ូលីសឃាត់ខ្លួនជំនួយកាចាងហ្វាង​សារព័ត៌មានគំនិតខ្មែរម្នាក់ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្ម

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ព្រះសីហនុ​:​ កម្លាំងប៉ុស្តិ៍បឹងតាព្រហ្មនិងកម្លាំងជំនាញគ្រឿងញៀន​អធិការដ្ឋាននគរបាលស្រុកព្រៃនប់ឃាត់ខ្លួន​ចាងហ្វាង​កាសែត​ម្នាក់រកឃេីញថ្នាំញៀនកហេតុកានេះកេីតឡេីងនៅថ្ងៃទី២១​ខែមេសា​ឆ្នាំ​២០២០វេលាម៉ោង​០៩និង៣០ព្រឹក​ស្ថិតនៅ​ភូមិបត់គគីរឃុំអូរឧកញ៉ាហេង​ស្រុកព្រៃនប់​ខេត្តព្រះសីហនុ​។

សមត្ថកិច្ច​បានអោយដឹងថាចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ និន សុផល ហៅ សុខ ភេទប្រុសអាយុ៥៦ឆ្នាំរស់នៅភូមិ​អូរចំណារឃុំអូរឧញ៉ាហេងស្រុកព្រៃនប់ក្នុងនោះនគរបាលដក​ហូតបានថ្នាំញៀនសរុបចំនួន៥កញ្ចប់ម៉ូតូ១គ្រឿងម៉ាក​FUT​UR​ពណ៌ខ្មៅគ្មានស្លាកលេខនិងសម្ភារៈពាក់ពន្ធ័បទល្មើសគ្រឿងញៀនមួយចំនួនទៀត។​

Sponsor

បញ្ជាក់​ជនសង្សយ័មានបណ្ណ័សម្គាល់ខ្លួនថាជាអ្នកកាសែត​(សារព័ត៍មានគំនិតខ្មែរ)ហើយសមត្ថកិច្ចអះអាងថាជាមុខ​សញ្ញាចែកចាយគ្រឿងញៀនដ៏សកម្ម​ ។

ទោះជាយ៉ាងនេះក្តីបើតាមលោកវរសនីយ៍ទោ​ ហួ យ៉ៃ​ អធិការនគរបាលស្រុកព្រៃនប់​បានប្រាប់ថាសមត្ថកិច្ចកំពុងសាកសួរសាវតាបន្ត​ដើម្បីបញ្ជាក់ពីបណ្ណ័សារព័ត៍មាន​នោះនៅមានសុពលភាពឬអស់សុពលភាពដោយសារថាបណ្ណ័សារព័ត៍មាននោះចេញថ្ងៃទី១៣​ខែសីហា​ឆ្នាំ​២០១៩៕

​បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចកំពុងតែកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។