ឧត្ដមសេនីយត្រី ស្រេង សុខា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលត្រូវបានផ្អាកកាងារជាបណ្តោះអាសន្នតែត្រូវអោយទៅប្ហាញមុខនៅនាកដ្ឋានបុគ្គលិករាល់ម៉ោងធ្វេីការជាកាព្រមាន

ឧត្ដមសេនីយត្រី ស្រេង សុខា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលត្រូវបានផ្អាកកាងារជាបណ្តោះអាសន្នតែត្រូវអោយទៅប្ហាញមុខនៅនាកដ្ឋានបុគ្គលិករាល់ម៉ោងធ្វេីការជាកាព្រមាន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ យោងតាមសេចក្ដីសម្រេចដែលបានចុះថ្ងៃទី២១ ខែមេសាឆ្នាំ២០២០នេះរដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្ដេចក្រឡាហោម សរ ខេង បានសម្រេចផ្អាកការងារបណ្ដោះអាសន្នលោកឧត្ដមសេនីយត្រី ស្រេង សុខា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលដោយតម្រូវមកបង្ហាញមុខនៅនាយកដ្ឋានបុគ្គលិករៀងរាល់ម៉ោងធ្វើការ ដើម្បីរង់ចាំសេចក្ដីសម្រេចជាថ្មី ។

សូមរំលឹកថានៅអំឡុងដើមឆ្នាំ២០១៩លោកផ្កាយ១​ ស្រេង សុខា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយធ្វើការស៊ើបអង្កេតទ្រព្យសម្បត្តិបន្ទាប់ពីលោកផ្កាយ១ ស្រេង សុខា បានសំញែងទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ពេលចូលស្ដីដណ្ដឹងនារីម្នាក់ ។

Sponsor

ក្រោយការស៊ើបអង្កេតអង្គភាពប្រឆាំងអំពើពុករលួយពុំរកឃើញភស្តុតាងណាមួយដើម្បីដាក់បន្ទុករហូតឈានដល់ការផ្ដន្ទាទោសលោកផ្កាយ១នេះទេដោយហេតុទ្រព្យទាំងនោះ កើនឡើងដោយសារជំនួញដីធ្លី ។

បន្ទាប់មកទៀតលោកផ្កាយ១ ស្រេង សុខា ក៏ត្រូវបានឯកឧត្ដម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាលប្រតិកម្មខ្លាំងៗក្រោយទទួលព័ត៌មានថាលោកផ្កាយ១​ ស្រេង សុខា បានយកឈ្មោះគាត់ពីមុនជាអភិបាលខេត្តទៅបញ្ជាចៅសង្កាត់រកាខ្ពស់ស៊ីញ៉េដីរដ្ឋជាង៤០ហិកតាដែលជាការ​ប្រមាថធ្ងន់ធ្ងរដល់អំណាចគណៈបញ្ជាការឯកភាពខេត្ត ហើយធ្វើឱ្យមន្ត្រីថ្នាក់មូលដ្ឋានខ្លាចរអា ។

ភ្លាមៗលោកផ្កាយ១ ស្រេង សុខា បានធ្វើការបដិសេធ​ការចោទប្រកាន់ថា​លោកមិនបានយកឈ្មោះ​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អតីតអភិបាល​ខេត្ត​កណ្ដាល​ទៅអោយចៅសង្កាត់​ រការខ្ពស់​ចុះហត្ថលេខា​លេី​ឯកសារ​សុំចុះបញ្ជីដីធ្លីពាក់ព័ន្ធ​លេីដី​រដ្ឋ​នោះទេ ។

ទន្ទឹមនឹងនេះក៏មានប្រជាពលរដ្ឋជាច្រើននាក់បានរួមគ្នាប្ដឹង លោក ស្រេង សុខា ចំពោះបញ្ហាសាងសង់ផ្ទះរំលោភ លើផ្លូវសាធារណៈរបស់រដ្ឋនិងរំលោភលើដីព្រំអ្នកជិតខាងផងដែរ ។

លោកផ្កាយ១ ស្រេង សុខា ក៏មានផ្ទះសំណាក់មួយនៅខេត្តកណ្ដាលដែលកន្លងមកសមត្ថកិច្ចបង្ក្រាបបានភ្ញៀវដែលជាក្រុមគ្រឿងញៀននិងក្រុមចោរឆក់នៅទីនោះផងដែរ ។