ភ្នំពេញៈ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្ករឲ្យមានកាភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ខែមេសាឆ្នាំ២០២០នៅភូមិចំរើនផលសង្កាត់បឹងទំពុនទី១ខណ្ឌមានជ័យរាជធានីភ្នំពេញ។
យោងតាមសម្តីពីម្ចាស់ផ្ទះបានប្រាប់ឱ្យដឹងថាផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះនោះគឺថ្មក្រោមលេីមានឈេីនិងថ្មខ្លះនៅមុនពេលកេីតហេតុរូបគាត់និងកូនៗបានសម្រាននៅបន្ទប់ខាងក្រោមលុះមកដល់វេលាកេីតហេតុស្រាប់តែឃេីញមានអណ្តាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅផ្នែកខាងលេីទេីបនាំគ្នាស្រែកឆោឡោឡេីងនិងរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។
បន្ទាប់មកទេីបសមត្ថកិច្ចនិងក្រុមរថយន្តអគ្គីភ័យជាច្រេីនគ្រឿងចុះមកដល់ចំណុចកេីតហេតុដេីម្បីអន្តរាគមន៍បាញ់ពន្លត់រហូតមកដល់វេលាម៉ោង២និង៤០នាទីទេីបអគ្គីភ័យខាងលេីរលត់ទាំងស្រុងដោយរងការខូចខាតផ្ទះស្ទេីទាំងស្រុង។
ពាក់ព័ន្ធហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះមិនមានមនុស្សរងរបួសនោះទេដោយឡែកមូលហេតុនោះក៏មិនទាន់ដឹងដែរ៕


