ផ្សិតផ្ចិកកំពុងតែមានទីផ្សារសំរាប់ប្រជាពករដ្ឋដែលបានដក​លក់នៅតាមទីផ្សារហេីយក៏ក្នុងឆ្នាំនេះមានតម្លៃខ្ពស់ជាងឆ្នាំមុនៗផងដែរ

ផ្សិតផ្ចិកកំពុងតែមានទីផ្សារសំរាប់ប្រជាពករដ្ឋដែលបានដក​លក់នៅតាមទីផ្សារហេីយក៏ក្នុងឆ្នាំនេះមានតម្លៃខ្ពស់ជាងឆ្នាំមុនៗផងដែរ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ស្វាយរៀង:​ ពលរដ្ឋដែលរស់នៅក្នុងភូមិព្រៃផ្តៅសង្កាត់បាទី ក្រុងបាវិតជាច្រេីនគ្រួសារកំពុងនាំគ្នាសម្រុកទៅដកផ្សិតផ្ចាក់ ដែលកំពុងមាននៅលេីទីផ្សារយ៉ាងល្អ ។

បើតាមការលើកឡើងពីអាជីវករម្នាក់ដែលប្រកបរបរដកផ្សិតផ្ចាក់លក់បានលើកឡើងថាសម្រាប់គ្រួសារលោកស្រីបាន​នាំគ្នាចូលទៅដកផ្សិតនៅចំណុចចំការប្រេងខ្យល់និងតំបន់សហគមន៍កូនគគីរចាប់ពីម៉ោង២ទៀបភ្លឺរហូតដល់ម៉ោង៥​ទៀបភ្លឺទើបសម្រាកនិងយកផ្សិតដែលដកបានទៅលក់នៅទីផ្សារ ។

Sponsor

ប្រភពខាងលើបានបន្តថាក្នុងមួយថ្ងៃគ្រួសារលោកស្រីអាចដកផ្សិតបាន៥ទៅ៦គីឡូទៅតាមទីតាំងដែលមានផ្សិតដុះច្រើនឬតិចហើយផ្សិតដែលដកបានលោកស្រីលក់អោយអ្នកដំណើរនិងពលរដ្ឋក្នុងស្រុកក្នុង១គីឡូក្រាមបាន២ម៉ឺនទៅ៣ម៉ឺនរៀលដែលតម្លៃនេះអាចធ្វើការផ្គត់ផ្គង់ជីវភាពគ្រួសារលោកស្រីបានមួយកម្រិតថែមទៀតក្រៅពីការងារដកផ្សិតលក់គ្រួសារលោកស្រីបានធ្វើស្រែចំការនិងខ្លះទៀតធ្វើការរោងចក្រផងដែរ ។

ប្រភពខាងលើបានបញ្ជាក់បន្ថែមថាការដកផ្សិតនេះមិនមែនជាអាជីពប្រចាំដូចការងាររោងចក្រនិងធ្វើស្រែចម្ការឬលក់​ដូរនោះទេគ្រាន់តែជាការងារបន្ថែមដើម្បីទទួលបានថវិការ​បន្តិចបន្ទួចដើម្បីផ្គត់ផ្គង់បន្ថែមប៉ុណ្ណោះព្រោះផ្សិតដុះនៅតែ​ដើមឆ្នាំ(គឺនៅពេលភ្លៀងធ្លាក់ដំបូង)ហើយរយៈពេលទទួល​ផលវិញនោះមានប្រហែលជាបីខែប៉ុណ្ណោះហើយយើងក៏មិនអាចដកបានរាល់ថ្ងៃនោះទេ ។

សូមបញ្ជាក់ថាផ្សិតផ្ចាក់គឺអ្នកខេត្តស្វាយរៀងចូលចិត្តបរិភោគខ្លាំងណាស់គឺអាចយកទៅធ្វើមុខម្ហូបបានច្រើនមុខដូចជាស្លរ​ម្សៅឆាជាមួយសាច់គោសាច់ជ្រូកនិងខសាច់ជាដើមដោយ​មានរស់ជាតិល្វីងតិចៗប៉ុន្តែឆ្ញាញ់ ៕