រត់ទៅ​លាក់ខ្លួនដល់ក្នុងព្រៃខេត្តស្ទឹងត្រែងជាប់ព្រំប្រទល់ខេត្តព្រះវិហារហេីយត្រូវសមត្ថកិច្ចតាមក្របួចបានជនបបង្ករដែល​ជាប៉ូលីសប៉ុស្តិ៍បាក់ខែងបាញ់សម្លាប់សាច់ថ្លៃស្លាប់នៅក្នុងថ្លុកឈាមព្រោះតែរឿង​ប្រចណ្ឌ

រត់ទៅ​លាក់ខ្លួនដល់ក្នុងព្រៃខេត្តស្ទឹងត្រែងជាប់ព្រំប្រទល់ខេត្តព្រះវិហារហេីយត្រូវសមត្ថកិច្ចតាមក្របួចបានជនបបង្ករដែល​ជាប៉ូលីសប៉ុស្តិ៍បាក់ខែងបាញ់សម្លាប់សាច់ថ្លៃស្លាប់នៅក្នុងថ្លុកឈាមព្រោះតែរឿង​ប្រចណ្ឌ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្តកណ្តាល:​ មន្រ្តីប៉ូលិសប៉ុស្តិ៍បាក់ខែងដែលបានខឹងប្អូនថ្លៃបាញ់សម្លាប់ព្រោះភ្លើងប្រចណ្ឌនៅកោះឧកញ៉ាតីកាលពី​ប៉ុន្មានថ្ងៃមុននេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយនៅខេត្តស្ទឹងត្រែង។

ជនបង្ករដែលមានឈ្មោះ តែម រ៉ានុន ជាមន្ត្រីនគរបាលប៉ុស្តិ៍បាក់ខែងខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញដែលបាញ់សម្លាប់ប្អូនថ្លៃព្រោះភ្លើងប្រចណ្ឌនៅកោះឧកញ៉ាតីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយនៅល្ងាចថ្ងៃទី២២ខែមេសាឆ្នាំ២០​២០​នេះនៅក្នុងព្រៃជ្រៅមួយកន្លែងស្ថិតនៅស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងជាប់ព្រំប្រទល់ខេត្តព្រះវិហារ ។

Sponsor

នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្តាលថ្លែងប្រាប់អ្នកសារព័ត៌មានមុននេះបន្តិចថា។

ប្រតិបត្តិការបង្ក្រាបជនល្មើសដោយជោគជ័យនេះគឺដឹកនាំដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាលនិងលោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងនគរបាលខេត្តកណ្តាល ។

សូមបញ្ជាក់ថាកាលពីយប់ថ្ងៃទី១៥ខែមេសាឆ្នាំ២០២០នេះ មានករណីបងថ្លៃជាប៉ូលិសប៉ុស្តិ៍បាក់ខែងបានបាញ់សម្លាប់ប្អូនថ្លៃដោយសារភ្លើងប្រចណ្ឌជាមួយប្រពន្ធនៅចំណុច​កោះឧកញ៉ាតីភូមិចុងកោះ ឃុំឧកញ៉ាតីស្រុកខ្សាច់កណ្តាលខេត្តកណ្តាល ៕