ប្រទេសអាល្លឺម៉ង់គ្រោងចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងប្រឆាំង COVID-19​ ជសលេីកដំបូង

ប្រទេសអាល្លឺម៉ង់គ្រោងចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងប្រឆាំង COVID-19​ ជសលេីកដំបូង

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ប៊ែរឡាំង:​ ក្នុងដំណាក់កាលដំបូងប្រទេសអាល្លឺម៉ង់ត្រូវបានអនុញ្ញាតឲ្យប្រព្រឹត្តធ្វើតេស្តវ៉ាក់សាំងប្រឆាំងCOVID-19 ខណៈដែលប្រទេសអង់គ្លេសនឹងត្រៀមចាប់ផ្តើមស្អែកនេះ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNN នៅយប់ថ្ងៃពុធទី២២ខែមេសាឆ្នាំ២០២០។

វ៉ាក់សាំងខាងលើកំពុងស្ថិតក្រោមការអភិវឌ្ឍរបស់ក្រុមហ៊ុនឯកទេសខាងជីវ-បច្ចេកវិទ្យាបាយអូធីនធិច(BioNTech) ដែលមានមូលដ្ឋាននៅទីក្រុងមែនស៍(Mainz)របស់ប្រទេសអាល្លឺម៉ង់។

Sponsor

ការធ្វើតេស្តនៃវ៉ាក់សាំងនោះនឹងធ្វើឡើងចំពោះមនុស្សសុខ​ភាពល្អចំនួន២០០នាក់ដែលមានអាយុចន្លោះ១៨-២៥ឆ្នាំនៅ​ដំណាក់កាលដំបូងហើយដំណាក់កាលបន្ទាប់នឹងធ្វើ​ឡើងចំពោះ អ្នកដែលប្រឈមហានិភ័យខ្ពស់ពី COVID-19។

ទន្ទឹមគ្នានេះការធ្វើតេស្តវ៉ាក់សាំងCOVID-19ទៅលើ​មនុស្សក៏កំពុងត្រៀមប្រព្រឹត្តទៅនៅសាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេសនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះផងដែរ បើតាមការបញ្ជាក់ពីរដ្ឋមន្រ្តីសុខាភិបាលចក្រភពអង់គ្លេស។

គួរជម្រាបថាសម្រាប់នៅសហរដ្ឋអាមេរិកនិងប្រទេសចិន​វិញ​ការធ្វើតេស្តវ៉ាក់សាំងCOVID-19លើមនុស្សកំពុងតែបន្តប្រព្រឹត្តទៅយ៉ាងណាក្តីទម្រាំសម្រេចបានវ៉ាក់សាំង​COV​ID​-19ដែលអាចប្រើប្រាស់បានក្នុងលក្ខណៈ​ទូលំទូលាយនិងប្រកបដោយប្រសិទ្ធភាពក៏ដូចជាសុវត្ថិភាពនោះគឺត្រូវចំណា​យពេលចន្លោះពី១-២ឆ្នាំឯណោះព្រោះវាត្រូវការការធ្វើតេស្តសាកល្បងជាច្រើនរហូតទទួលស្គាល់អំពីប្រសិទ្ធភាពនិងសុវត្ថិភាព ១០០% ពីស្ថាប័នអន្តរជាតិ៕