កម្លាំងសមត្ថកិច្ចឡោពន្ធ័ឃាត់ខ្លួនជនសង្ស័យ២នាក់ដែលជាក្រុមដៃស្អិតខាងបន្លំលុយតាមកន្លែងផ្ញេីរលុយយ៉ាងសកម្ម

កម្លាំងសមត្ថកិច្ចឡោពន្ធ័ឃាត់ខ្លួនជនសង្ស័យ២នាក់ដែលជាក្រុមដៃស្អិតខាងបន្លំលុយតាមកន្លែងផ្ញេីរលុយយ៉ាងសកម្ម

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ​:​ ជនសង្ស័យ២នាក់ដែលពូកែជំនាញដៃរហ័ស​លូក​ចុះលូកឡេីងយកលុយតាមបណ្តាទីតាំងផ្ទេរនិងដកប្រាក់នា​នាកន្លងទៅនោះត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ សហការជាមួយនគរបាលប៉ុស្តិ៍បឹងទំពុនទី២នៃអធិការដ្ឋានខណ្ឌមានជ័យ​ធ្វេីការចាប់ឃាត់ខ្លួនបានហេីយ​កាលពីល្ងាចថ្ងៃទី២៣ខែមេសាឆ្នាំ២០២០នេះ​រួចនាំយកមកសាកសួរ​នៅ​ស្នាក់ការប៉ុស្តិ៍​នគរបាលផងដែរ។

សូមបញ្ជាក់ថា​ក្រុមជនសង្ស័យ​ទាំងពីរនាក់​នេះធ្លាប់បានធ្វើ​សកម្មភាពយ៉ាងស្ទាត់ជំនាញដោយប្រេី​វិធីចូលទៅធ្វេីជាដូរ​លុយខណៈពេលអ្នកដូរលក់កំពុងរាប់លុយ​រូបគេក៏ធ្វេីជាចង្អុ​លថាលុយ​ក្រដាស​ប៉ុន្មាន​តិចច្រលំ​ក្រដាសផ្សេង​រួចសុំមេីល​លុយវិញសិន​នៅពេលអ្នកដូរលុយ​ភ្លេចខ្លួន​ធ្វេីតាម​វិធី​បោក​បញ្ឆោត​របស់ខ្លួន​ហេីយ​ជាឪកាសដែលរូបគេ​កាន់លុយ​ រកមេីលលុយ​ដែលគេហុចអោយដូរនោះ​ម្ដងហេីយម្ដងទៀត​ ដេីម្បីបន្លំភ្នែក​រួចយកលុយបានហេីយ​ក៏រត់គេចខ្លួនបាត់តែម្ដង​ ។

Sponsor

​ក្រោយពីធ្វេីការ​សាកសួរនាំ​ ជនសង្ស័យទាំងពីរនាក់​បានឆ្លេីយសារភាពថា​រូបគេបានធ្វេីសកម្មភាពបែបនេះ​លេីកចុង​ក្រោយនៅម្ដុំ​ស្វាយរលំ​ខេត្តកណ្ដាលបានសម្រេច​ផងដែរ​ តែថ្ងៃនេះអស់លក្ខណ៍គ្រាន់តែជិះម៉ូតូឌុបគ្នាតាមផ្លូវបេតុង​បុរីជីបម៉ុង​ ភូមិព្រែកតាគង់​១​សង្កាត់ចាក់អង្រែលេី​ខណ្ឌមាន​ជ័យ​ បែរជាជួប​សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលេី​​ដែលកំណត់មុខ​សញ្ញា​បានឡោមព័ទ្ធ​ស្ទាក់ចាប់ឃាត់ខ្លួនពួកគេបានតែម្ដង។