ភ្នំពេញ: នៅព្រឹកថ្ងៃទី២៤ខែមេសាឆ្នាំ២០២០នេះចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោកកេត សុជាតិ បានប្រកាសសាលក្រមផ្តន្ទាទោសជនត្រូវចោទឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រីនាង ដាក់ពន្ធនាគារកំណត់៦ខែតែអនុវត្តត្រឹមតែ២ខែ១៥ថ្ងៃប៉ុណ្ណោះ ។
អ្នកទោស វ៉ែន រចនា ហៅ ថៃ ស្រីនាង ដែលជាអ្នកលក់ទំនិញតាមអនឡាញត្រូវតុលាការចេញដីកាដាក់ពន្ធនាគារក្រោយតំណាងអយ្យការសម្រេចចោទប្រកាន់តាមបញ្ញត្តិមាត្រា៣៨មាត្រា៣៩ច្បាប់ស្តី(ពីអាជីវកម្មផ្លូវភេទ)និងបញ្ញត្តិមាត្រា២៤៩នៃក្រមព្រហ្មទណ្ឌកាលពីជាង២ខែមុន។
Sponsor
សូមបញ្ជាក់ថា នាងថៃ ស្រីនាង អាយុ៣៩ឆ្នាំជាអតីតអ្នកលក់ផលិតផលអនឡាញរបស់ខ្លួនតាមបណ្តាញសង្គមដែលចូលចិត្តស្លៀកពាក់ខ្លីក្រោមខើចលើបញ្ចេញសាច់កេរ្តិ៍ខ្មាស ធ្វើឲ្យមហាជននាំគ្នារិះគន់យ៉ាងចាស់ដៃ៕

