ភ្នំពេញៈ ក្នុងគោលបំណងគ្រប់គ្រងយានជំនិះជាសម្បត្តិរដ្ឋរបស់ក្រសួងស្ថាប័នដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពនិងសិទ្ធិជាកម្មសិទ្ធិលើយានយន្តរបស់ក្រសួងនិងស្ថាប័ននោះក្រសួងសាធារណការនិងដឹកជញ្ជូនបានប្រកាសស្តីពីការកំណត់ប្រភេទយានជំនិះជាសម្បត្តិរដ្ឋរបស់ក្រសួង ស្ថាប័ននីមួយៗ ។
ក្រសួងសាធារណការនិងដឹកជញ្ជូនបានប្រកាសថាមានវិសាលភាពអនុវត្តចំពោះការចុះបញ្ជីផ្តល់បណ្ណសម្គាល់និងស្លាកលេខសម្គាល់យានជំនិះជាសម្បត្តិរដ្ឋរបស់ក្រសួង ស្ថាប័នក្នុងព្រះរាជាណាចក្រកម្ពុជា។
នេះបើយោងតាមប្រកាសចុះថ្ងៃទី២២ខែមេសាឆ្នាំ២០២០
ក្រសួងសារធារណការនិងដឹកជញ្ជូនបានបន្តថាប្រភេទលេខសម្គាល់យានជំនិះជាសម្បត្តិរដ្ឋត្រូវបានបែងចែកឲ្យក្រសួង ស្ថាប័នតាមលេខរៀងបន្តបន្ទាប់ដូចតទៅៈ
១. រដ្ឋ ០១.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋដែលប្រើប្រាស់ដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
២. រដ្ឋ ០២.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋដែលប្រើប្រាស់ដោយអគ្គលេខាធិការដ្ឋានរដ្ឋសភា។
៣. រដ្ឋ ០៣.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋដែលប្រើប្រាស់ដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ។
៤. រដ្ឋ ០៤.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋដែលប្រើប្រាស់ដោយអង្គភាពប្រឆាំងអំពើពុករលួយ។
៥. រដ្ឋ ០៥.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋដែលប្រើប្រាស់ដោយទីស្តីការគណៈរដ្ឋមន្ត្រី
៦. រដ្ឋ ០៦.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋដែលប្រើប្រាស់ដោយក្រសួងការពារជាតិ
៧. រដ្ឋ ០៧.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋ ដែលប្រើប្រាស់ដោយក្រសួងមហាផ្ទៃ
៨. រដ្ឋ ០៨.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋដែលប្រើប្រាស់ដោយក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។
៩. រដ្ឋ ០៩.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋដែលប្រើប្រាស់ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
១០. រដ្ឋ ១០.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋ ដែលប្រើប្រាស់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថិ។
១១. រដ្ឋ ១១.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋដែលប្រើប្រាស់ដោយក្រសួងព័ត៍មាន
១២. រដ្ឋ ១២.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋដែលប្រើប្រាស់ដោយក្រសួងសុខាភិបាល
១៣. រដ្ឋ ១៣.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋដែលប្រើប្រាស់ដោយក្រសួងរ៉ែ និងថាមពល។
១៤. រដ្ឋ ១៤.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋដែលប្រើប្រាស់ដោយក្រសួងផែនការ
១៥. រដ្ឋ ១៥.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋដែលប្រើប្រាស់ដោយក្រសួងពាណិជ្ជកម្ម
១៦. រដ្ឋ ១៦.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋដែលប្រើប្រាស់ដោយក្រសួងអប់រំ យុវជន និងកីឡា។
១៧. រដ្ឋ ១៧.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋដែលប្រើប្រាស់ដោយក្រសួងកិសកម្ម រុក្ខាប្រមាញ់ និងនេសាទ។
១៨. រដ្ឋ ១៨.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋដែលប្រើប្រាស់ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
១៩. រដ្ឋ ១៩.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋដែលប្រើប្រាស់ដោយក្រសួងបរិស្ថាន
២០. រដ្ឋ ២០.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋដែលប្រើប្រាស់ដោយក្រសួងអភិវឌ្ឍន៍និងជនបទ។
២១. រដ្ឋ ២១.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋដែលប្រើប្រាស់ដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា។
២២. រដ្ឋ ២២.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋដែលប្រើប្រាស់ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
២៣. រដ្ឋ ២៣.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋដែលប្រើប្រាស់ដោយក្រសួងធម្មការនិងសាសនា។
២៤. រដ្ឋ ២៤.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋដែលប្រើប្រាស់ដោយក្រសួងកិច្ចការនារី
២៥. រដ្ឋ ២៥.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋដែលប្រើប្រាស់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
២៦. រដ្ឋ ២៦.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋដែលប្រើប្រាស់ដោយក្រសួងយុត្តិធម៌
២៧. រដ្ឋ ២៧.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋដែលប្រើប្រាស់ដោយក្រសួងទេចរណ៍
២៨. រដ្ឋ ២៨.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋដែលប្រើប្រាស់ដោយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។
២៩. រដ្ឋ ២៩.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋដែលប្រើប្រាស់ដោយក្រសួងធនធានទឹកនិងឧតុនិយម។
៣០. រដ្ឋ ៣០.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋដែលប្រើប្រាស់ដោយក្រសួងព្រះបរមរាជវាំង។
៣១. រដ្ឋ ៣១.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋដែលប្រើប្រាស់ដោយក្រសួងមុខងារសាធារណៈ។
៣២. រដ្ឋ ៣២.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋដែលប្រើប្រាស់ដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
៣៣. រដ្ឋ ៣៣.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋដែលប្រើប្រាស់ដោយក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍។
៣៤. រដ្ឋ ៣៤.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋដែលប្រើប្រាស់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
៣៥. រដ្ឋ ៣៥.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋដែលប្រើប្រាស់ដោយធនាគារជាតិនៃកម្ពុជា។
៣៦. រដ្ឋ ៣៦.២.០០០១ សម្រាប់រថយន្តជាសម្បត្តិរដ្ឋដែលប្រើប្រាស់ដោយអង្គការរបស់ជាតិ។
ក្រសួងសារធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថាផ្លាកលេខសម្គាល់យានជំនិះរបស់អគ្គលេខាធិការដ្ឋានសាលារាជធានី ខេត្តនិងសហគ្រាសសាធារណៈដែលស្ថិតក្រោមឱវាទរបស់ក្រសួងស្ថាប័នណាមួយត្រូវប្រើប្រាស់ប្រភេទលេខសម្គាល់យានជំនិះរបស់ក្រសួងស្ថាប័ននោះ។
ការចុះបញ្ជីផ្តល់ប័ណ្ណសម្គាល់និងបំពាក់ស្លាកលេខសម្គាល់យានជំនិះជាសម្បត្តិរដ្ឋត្រូវបង់កម្រៃសេវាសាធារណៈតាមការកំណត់ក្នុងប្រកាសរួមរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន៕
