ប្រធានាធិបតី​ហ្វីលីពីនប្រកាសបន្តបិទរដ្ឋធានី ម៉ានីល រហូត​ដល់​ពាក់កណ្ដាល​ខែឧសភាឆ្នាំ២០២០

ប្រធានាធិបតី​ហ្វីលីពីនប្រកាសបន្តបិទរដ្ឋធានី ម៉ានីល រហូត​ដល់​ពាក់កណ្ដាល​ខែឧសភាឆ្នាំ២០២០

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ហ្វីលីពីន​:​ ប្រធានាធិបតីហ្វីលីពីនលោកRodrigo Duterte បានបន្តការបិទរដ្ឋធានីម៉ានីលរហូតដល់ថ្ងៃទី១៥ខែឧសភា​ឆ្នាំ​២០២០ពោលគឺពង្រីកដល់ទៅ៨សប្តាហ៍សម្រាប់សហគមន៍ដ៏តឹងរឹងបំផុតមួយរបស់ពិភពលោកក្នុងការទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា។

លោក Harry Roque ដែលជាអ្នកនាំពាក្យប្រធានាធិបតីបានប្រាប់ក្រុមអ្នកយកព័ត៌មានថាវិធានការនេះនឹងត្រូវបាន​ពង្រីកទៅដល់តំបន់ផ្សេងទៀតដែលមានការផ្ទុះខ្លាំងប៉ុន្តែបានកែប្រែនៅក្នុងតំបន់ដែលមានហានិភ័យទាបដែលយើង​នឹងអាចមើលឃើញពីការចាប់ផ្តើមធ្វើការងារដឹកជញ្ជូននិងពាណិជ្ជកម្មឡើងវិញនៅផ្នែកខ្លះ។

Sponsor

នៅថ្ងៃសុក្រទូរទស្សន៍បានផ្សាយពីកិច្ចប្រជុំក្រុមប្រឹក្សាវិបត្តិមួយដែលក្នុងនោះលោក Duterte បានធ្វើការសម្រេចចិត្តបែបនេះលោកថែមទាំងបានផ្តល់រង្វាន់ជាទឹកប្រាក់ចំនួន​៥០លានប៉េសូ (៩៨៦០០០ ដុល្លារ) ដល់ប្រជាជនហ្វីលីពីនណាដែលអាចបង្កើតវ៉ាក់សាំងបានផងដែរ។

ម៉ានីលដែលជាទីក្រុងមានភាពកកស្ទះយ៉ាងខ្លាំងជាមួយប្រជាជនយ៉ាងតិច១៣លាននាក់និងអ្នកតាំងទីលំនៅក្រៅផ្លូវការរាប់លាននាក់ទៀតនោះគឺបានរួមចំណែកជាង​២​ភាគ៣ក្នុងចំណោមការឆ្លង៦,៩៨១ករណីនិងការស្លាប់​៤៦២នាក់ដោយសារវីរុសកូរ៉ូណានៅក្នុងប្រទេសនេះ។

បន្ទាប់ពីចិននិងអ៊ីតាលីហ្វីលីពីនបានក្លាយជាប្រទេសទី៣ ដែលបញ្ជាឲ្យមានការបិទដ៏តឹងរ៉ឹងនិងការដាក់ឲ្យនៅដាច់ដោយឡែកនៅក្នុងផ្ទះបើទោះបីជាខ្លួនមានចំណែកតិចតួចនៃការឆ្លងនិងការស្លាប់បើប្រៀបធៀបទៅនឹងប្រជាជាតិនានាដែលចាត់វិធានការស្រដៀងគ្នានេះក៏ដោយ។

ប្រទេសហ្វីលីពីនបានដាក់ចេញនូវវិធានការទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ការធ្វើដំណើរការធ្វើពាណិជ្ជកម្មនិងការ​ប្រមូលផ្តុំនៅថ្ងៃទី១២ខែមីនាពោលគឺ៥ថ្ងៃបន្ទាប់ពីមានករណីឆ្លងក្នុងសហគមន៍ជាលើកដំបូងហើយបានពង្រីកវិធាន​ការដល់ថ្ងៃទី១៦ខែមីនាវាត្រូវបានបិទសម្រាប់មនុស្សទាំងអស់លើកលែងតែជនជាតិហ្វីលីពីនដែលបានធ្វើមាតុភូមិនិវត្តន៍ប៉ុណ្ណោះ។

វិធីសាស្រ្តនេះមានគោលបំណងដើម្បីរក្សាកុំឲ្យសេវាសុខាភិបាលទប់ទល់លែងជាប់និងបង្កើតជាឱកាសដើម្បីបង្កើនការធ្វើតេស្តដែលបានចាប់ផ្តើមយឺតៗក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕