នគរបាល​ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនម្នាក់ដកហូតបានកាំភ្លេីងខ្យល់បាញ់គ្រាប់កង់មួយដេីមនិងថ្នាំងញៀន​ ស​ ថ្លា៤ញ្ចប់ថង់តូច

នគរបាល​ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនម្នាក់ដកហូតបានកាំភ្លេីងខ្យល់បាញ់គ្រាប់កង់មួយដេីមនិងថ្នាំងញៀន​ ស​ ថ្លា៤ញ្ចប់ថង់តូច

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កំពង់ស្ពឺ​:​ ថ្ងៃទី២៤ខែមេសាឆ្នាំ២០២០វេលាម៉ោង១១និង​៣០​នាទីកម្លាំងអធិការដ្ឋានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹងបានបង្រ្កាបមុខសញ្ញាពាក់ពន្ធ័បទ​ល្មើស​គ្រឿងញៀននៅចំណុចផ្ទះជួលស្ថិតនៅក្នុងភូមិទី២ឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។ សមត្ថកិច្ច​បានអោយដឹងថាក្នុងកាចុះបង្រ្កាបនេះឃាត់ខ្លួនបាន​ឈ្មោះ ជឹម ប៊ុនថា ហៅ​ ម៉ាប់ ភេទប្រុសអាយុ៣១ឆ្នាំ​(មុខរបរមិនពិតប្រាកដ)មានស្រុកកំណើតភូមិបែកចានឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្តាលបច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិទី២ឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ សមត្ថកិច្ច​បានបន្តទៀតវត្ថុតាងដែលដកហូតបានរួមមាន: ម្ស៉ៅក្រាមពណ៌ សថ្លា​ ចំនួន០៤កញ្ចប់តូច(សង្ស័យជាគ្រឿងញៀន)កាំភ្លើងខ្លីចំនួន០១ដើម(កាំភ្លើងខ្យល់បាញ់គ្រាប់កង់) លេខNO.030297 និងគ្រាប់មួយចំនួន។ ដែកកេះចំនួន១០ដើមប្រាក់រៀលចំនួន២០០០០០៛និងឧបករ​ណ៍សម្រាប់ចូកគ្រឿងញៀនចំនួន០១ករណីខាងលើនេះបានសាកសួរនៅអធិការដ្ឋាននិងកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី។