បុរស់ម្នាក់ចេញពីកន្លែងផឹកសុីសង្ស័យស្រវឹងឡើងបើករថយន្តជាន់ហ្គែរច្រឡំថាហ្វាំងធ្វើឲ្យរថយន្តស្ទុះធ្លាក់ចូលក្នុងស្រះទឹកលង់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

បុរស់ម្នាក់ចេញពីកន្លែងផឹកសុីសង្ស័យស្រវឹងឡើងបើករថយន្តជាន់ហ្គែរច្រឡំថាហ្វាំងធ្វើឲ្យរថយន្តស្ទុះធ្លាក់ចូលក្នុងស្រះទឹកលង់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ព្រះវិហារ:​ បុរសម្នាក់បានស្លាប់នៅក្រោយពេលឡើងបើក​រថយន្តបំរុងនាំក្រុមគ្រួសារត្រឡប់វិលមកផ្ទះវិញប៉ុន្តែបែរជាជាន់ហ្គែរច្រឡំថាហ្រ្វាំងធ្វើឲ្យរថយន្តស្ទុះទៅមុខធ្លាក់​ចូល​ក្នុងស្រះទឹកបណ្តាលអោយលង់ស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យហេតុការណ៍នេះបានកើតឡើងកាលពី​រសៀលថ្ងៃសៅរ៍ទី២៥ខែមេសាឆ្នាំ២០២០ស្ថិតនៅភូមិមហាផល ឃុំឈានមុខស្រុកត្បែងមានជយ័ខេត្តព្រះវិហារ ។

យោងតាមរបាយការណ៍របស់ប៉ុស្តិ៍រដ្ឋបាលឃុំឈានមុខ បានបញ្ជាក់ថាមុនពេលហេតុការណ៍នេះបានកើតឡើង មានក្រុមគ្រួសារមួយបានជិះរថយន្តម៉ាក ហៃព្រីត ពាក់ស្លាកលេខភ្នំពេញ 2Q.3877 មកលំហែកាយកម្សាន្តស្ថិតនៅក្នុងភូមិសាស្ត្រខាងលើក្បែរមាត់ស្រះទឹកមួយកន្លែងក្នុងនោះក៏មានការរៀបចំហូបចុកនូវគ្រឿងស្រវឹងផងដែរ ។

Sponsor

កំណត់ហេតុបានសរសេរបញ្ជាក់ទៀតថាក្រោយពីបានផឹកគ្រឿងស្រវឹងបុរសជាប្តីបានឡើងបើករថយន្តរបស់ខ្លួនក្នុងគោលបំណងនាំប្រពន្ធកូនវិលត្រឡប់មកផ្ទះវិញប៉ុន្តែដោយ​សាខ្លួនស្រវឹងស្រាខ្លាំងពេកដាក់ជើងជាន់ហ្គែរច្រឡំថាប្រាំង ស្ទុះហោះចូលក្នុងស្រះទឹកតែសំណាងល្អប្រពន្ធនិងកូននៅ​មិនទាន់បានចូលទៅក្នុងរថយន្ត។

ចំណែកឯបុរសជាប្តីជាប់នៅក្នុងរថយន្តបណ្តាលអោយឈ្លក់ទឹកស្លាប់ក្រោយពេលដឹកយកទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារបើតាមសេចក្ដីរាយការ​ណ៍បានឲ្យដឹងដែរថាជនរងគ្រោះមានឈ្មោះ ឈួន ឈាន ភេទប្រុសអាយុ៤៥ឆ្នាំរស់នៅភូមិភារៈកិច្ចសង្កាត់ប៉ាលហាល ក្រុងព្រះវិហារខេត្តព្រះវិហារ ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការប្រគល់ឲ្យទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យឧទ្ទិសកុសលជូនទៅតាមប្រពៃណីក្រោយពីធ្វើការពិនិត្យកោសល្យវិច្ច័យរួច ៕