លោក សាំង គឹមសន មេឃុំឆ្នុកទ្រូពិតជាហ៊ានមែនធ្វេីកា​ដោះដូរដីសាលាអោយទៅឈ្មោះ គឹម សុរណ្ណារ៉ា ហៅ មាំង ពីកន្លែងប្រជុំជនយកទៅដាក់នៅតំបន់ដាច់ស្រយាល់បង្កការក្ដៅក្រហាយនិងមិនពេញចិត្តពីអ្នកភូមិ

លោក សាំង គឹមសន មេឃុំឆ្នុកទ្រូពិតជាហ៊ានមែនធ្វេីកា​ដោះដូរដីសាលាអោយទៅឈ្មោះ គឹម សុរណ្ណារ៉ា ហៅ មាំង ពីកន្លែងប្រជុំជនយកទៅដាក់នៅតំបន់ដាច់ស្រយាល់បង្កការក្ដៅក្រហាយនិងមិនពេញចិត្តពីអ្នកភូមិ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កំពង់​ឆ្នាំង​:​ ប្រជាពលរដ្ឋជាច្រើននាក់រស់នៅភូមិកំពង់ព្រះឃុំឆ្នុកទ្រូស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងបានសម្ដែងនូវការមិន​ពេញចិត្តចំពោះទង្វើរបស់លោក សាំង គឹមសន មេឃុំឆ្នុកទ្រូ ដែលមានគំនិតមិនល្អដោយប្ដូរយកដីសាលាមត្តេយ្យនិងប​ឋ​មសិក្សាកំពង់ព្រះដែលមានទីតាំងនៅទីប្រជុំជនទៅប្រគល់អោយអ្នកភូមិម្នាក់ឈ្មោះ គឹម សុរណ្ណារ៉ា ហៅ មាំង ដែលជាអ្នកមានប្រាក់ច្រើនប្រចាំភូមិហើយបានធ្វេីការដោះដូរយក​ប្ដីរបស់ជន​នោះដែលនៅតំបន់ដាច់ស្រយ៉ាលមកធ្វើសាលា​មត្តេយ្យនិងបឋមសិក្សាកំពង់ព្រះវិញ។

តាមប្រជាពលរដ្ឋបានអោយដឹងថាសាលាមត្តេយ្យនិងបឋមសិក្សាកំពង់ព្រះមានទីតាំងលើទន្លេក្រោយមកនៅឆ្នាំ២០១៨ បានរើឡើងគោកដោយសាងសងពីឈើនៅលើផ្ទៃដីកណ្ដាលភូមិកំពង់ព្រះស្រាប់ថ្មីៗនេះលោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូបានត្រូវរ៉ូវគ្នាជាមួយជំនួយការភូមិកំពង់ព្រះគឺ​លោក ផែន ចាន់ធី និងលោកស្រី ផែន ចាន់ថា រៀបចំប្ដូរដី និងរើសាលាដែលនៅទីប្រជុំជនអោយទៅលោក គឹម សុរណ្ណារ៉ា ហៅ មាំង ហើយត្រៀមរើសាលាទៅដាក់នៅលើ​ដី​លោក​ គឹម សុរណ្ណារ៉ា ហៅ មាំង កន្លែងដាច់ស្រយ៉ាលទៅ​វិញ។

Sponsor

ចំពោះការប្ដូរទីតាំងសាលានេះបានធ្វើអោយអ្នកភូមិមិនពេញចិត្តព្រោះអ្នកភូមិយល់ថាការរើសាលាពីទីប្រជុំជនទៅដាក់កន្លែងស្ងាត់អាចបង្កការគ្រោះថ្នាក់ផ្សេងៗដល់សិស្សតូចៗ ជាពិសេសក្មេងស្រីដូច្នេះទើបអ្នកភូមិសូមអោយអាជ្ញាធរ​ស្រុកនិងខេត្តជួយទប់ស្កាត់គម្រោងនេះជាបន្ទាន់។

ទាក់ទងរឿងប្ដូរទីតាំងសាលាមត្តេយ្យនិងបឋមសិក្សាកំពង់ព្រះនេះខាងសារព័ត៌មានបានស័ព្ទសួរទៅលោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូប៉ុន្តែត្រូវលោកមេឃុំរូបនេះអះអាងថា ជាប់រវល់ប្រជុំរួចក៏បិទទូរស័ព្ទតែម្ដង៕