ការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ​បានសម្រេចការសាងសង់ជាង៧៥%ហើយ

ការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ​បានសម្រេចការសាងសង់ជាង៧៥%ហើយ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កំពង់ចាម​:​ នៅថ្ងៃទី២៥ខែមេសាឆ្នាំ២០២០លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាមបានដឹកនាំមន្ទីរជំនាញនិងអា​ជ្ញាធរស្រុកស្ទឹងត្រង់ចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ពានឆ្លងទន្លេមេគង្គស្ទឹងត្រង់ក្រូចចឆ្មារដែលមានបណ្តោ​យប្រវែង១១៣១ម៉ែត្រទទឹងប្រវែង១៣.៥០ម៉ែត្រជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

បន្ទាប់ពីត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ពានឆ្លងទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មាររួចរាល់លោក​ អ៊ុន​ ចាន់ដា​ អភិ​បាលខេត្តកំពង់ចាមបានបញ្ជាក់ឲ្យដឹងថាបច្ចុប្បន្នស្ពាននេះសម្រេចការសាងសង់បាន៧៥%ហើយ ។

Sponsor

គួររំលឹកផងដែរថាស្ពានឆ្លងទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មារ​នេះត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការក្រោមអធិ​បតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី០៩ខែកុម្ភៈឆ្នាំ២០១៨កន្លងមក៕