ភ្នំពេញ: បុរសម្នាក់ត្រូវបានកម្លាំងនគរបាលធ្វេីការឃាត់ខ្លួនយកទៅសួរនាំបន្ទាប់ពីទទួលពាក់បណ្តឹងរបស់ជនរងគ្រោះដែលត្រូវជាប្រពន្ធកូនដោយចោទថាបានចាប់រំលោភកូនស្រីបង្កេីតខ្លួនចំនួន២នាក់បានសម្រេចក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩នៅខេត្តតាកែវ។
ការឃាត់ខ្លួននេះធ្វេីឡេីងកាលពីវេលាម៉ោង១៨និង៣០នាទីយប់ថ្ងៃទី២៥ខែមេសាឆ្នាំ២០២០នៅបន្ទប់ជួលភូមិព្រៃទា១ សង្កាត់ចោចៅទី៣ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យដែលចាប់រំលោភកូនស្រីបង្កើតខ្លួនឯងឈ្មោះ រឿង ផុស ភេទប្រុសអាយុ៤៣ឆ្នាំមុខរបរកម្មករមានស្រុកកំណេីតនៅភូមិត្រពាំងចកឃុំត្រពាំងក្រញូងស្រុកត្រាំកក់ខេត្តតាកែវ។
ចំណែកក្មេងដែលជាជនរងគ្រោះជាកូនស្រីបង្កេីតឈ្មោះ រ វ ប ភេទស្រីអាយុ២២ឆ្នាំមុខរបរកម្មការិនីរោងចក្រទី២ឈ្មោះ រ ស ក ភេទស្រីអាយុ១៧ឆ្នាំនាក់ទាំង២ស្នាក់នៅបន្ទប់ជួលភូមិព្រៃទា១សង្កាត់ចោចៅទី៣ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
តាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថានៅអំឡុងខែវិច្ឆិកាឆ្នាំ២០១៩វេលាម៉ោង៣និង២០នាទីរសៀលខណះខ្លួនកំពុងដេកក្នុងផ្ទះនៅខេត្តតាកែវស្រាប់តែជនសង្ស័យជាឪពុកបង្កេីតបានធ្វេីសកម្មភាពចាប់ដៃនាងនិងខ្ទប់មាត់មិនឱ្យស្រែកថែមទាំងគំរាមបេីស្រែកនិងសម្លាប់ចោលទាំងពូជ បន្ទាប់មកក៏ចាប់រំលោភរហូតបានសម្រេចតែម្តង។
សាក្សីបានបន្តទៀតថាលុះថ្ងៃបន្ទាប់ពីបានគំរាមចាប់រំលោភប្អូនស្រីបង្កេីតបានសម្រេចម្នាក់ទៀតលុះមកដល់ថ្ងៃកេីតហេតុទី២៥ខែមេសាឆ្នាំ២០២០នេះឪពុកចិត្តតិរច្ឆានបានមកគំរាមចាប់រំលោភម្តងទៀតតែមិនបានសម្រេចទេីបនាងសម្រេចចិត្តប្រាប់ដំណេីររឿងទៅម្តាយក៏បែកធ្លាយរត់ទៅប្តឹងនគរបាលចាប់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបានចោមចៅទី៣កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមច្បាប់៕


