កម្លាំងសមត្ថកិច្ចឃាត់ខ្លួនឪពុកល្មោភកាមម្នាក់ដែលបានចាប់រំលោភកូនស្រីបង្កេីត២នាក់បានសម្រេចបែកធ្លាយដល់ម្តាយប្តឹងនគរបាល

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនឪពុកល្មោភកាមម្នាក់ដែលបានចាប់រំលោភកូនស្រីបង្កេីត២នាក់បានសម្រេចបែកធ្លាយដល់ម្តាយប្តឹងនគរបាល

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ​:​ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលធ្វេីការឃាត់ខ្លួន​យកទៅសួរនាំបន្ទាប់ពីទទួលពាក់បណ្តឹងរបស់ជនរងគ្រោះដែលត្រូវជាប្រពន្ធកូនដោយចោទថាបានចាប់រំលោភកូន​ស្រីបង្កេីតខ្លួនចំនួន២នាក់បានសម្រេចក្នុងអំឡុងខែវិច្ឆិកា​ ឆ្នាំ២០១៩នៅខេត្តតាកែវ។

ការឃាត់ខ្លួននេះធ្វេីឡេីងកាលពីវេលាម៉ោង១៨និង​៣០​នាទី​យប់​ថ្ងៃទី២៥​ខែមេសា​ឆ្នាំ២០២០​នៅបន្ទប់ជួលភូមិព្រៃទា១​ សង្កាត់ចោចៅទី៣​ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

Sponsor

សមត្ថកិច្ច​បានអោយដឹងថាជនសង្ស័យដែលចាប់រំលោភកូនស្រីបង្កើតខ្លួនឯងឈ្មោះ​ រឿង​ ផុស​ ភេទប្រុស​អាយុ​៤៣ឆ្នាំ​មុខរបរកម្មករ​មានស្រុកកំណេីតនៅភូមិ​ត្រពាំងចក​ឃុំត្រពាំងក្រញូង​ស្រុកត្រាំកក់​ខេត្តតាកែវ​។

ចំណែកក្មេងដែលជាជនរងគ្រោះជាកូនស្រីបង្កេីតឈ្មោះ​ រ​ វ​ ប​ ភេទស្រីអាយុ២២ឆ្នាំ​មុខរបរកម្មការិនីរោងចក្រ​ទី២ឈ្មោះ​ រ​ ស​ ក​ ភេទស្រីអាយុ១៧ឆ្នាំ​នាក់ទាំង២ស្នាក់នៅបន្ទប់ជួល​ភូមិព្រៃទា១​សង្កាត់ចោចៅទី៣​ខណ្ឌពោធិ៍សែនជ័យ​រាជធានីភ្នំពេញ​។

តាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា​នៅអំឡុងខែវិច្ឆិកាឆ្នាំ២០១៩​វេលាម៉ោង៣និង២០នាទីរសៀល​ខណះខ្លួនកំពុងដេកក្នុងផ្ទះនៅខេត្តតាកែវ​ស្រាប់តែជនសង្ស័យជាឪពុកបង្កេីតបានធ្វេីសកម្មភាពចាប់ដៃនាងនិងខ្ទប់មាត់មិនឱ្យស្រែកថែមទាំងគំរាមបេីស្រែកនិងសម្លាប់ចោលទាំងពូជ​ បន្ទាប់មកក៏ចាប់រំលោភរហូតបានសម្រេចតែម្តង។

សាក្សីបានបន្តទៀតថា​លុះថ្ងៃបន្ទាប់ពីបានគំរាមចាប់រំ​លោភប្អូនស្រីបង្កេីតបានសម្រេចម្នាក់ទៀតលុះមកដល់ថ្ងៃកេីតហេតុទី២៥ខែមេសាឆ្នាំ២០២០​នេះ​ឪពុកចិត្តតិរច្ឆានបានមកគំរាមចាប់រំលោភម្តងទៀត​តែមិនបានសម្រេចទេីបនាងសម្រេចចិត្តប្រាប់ដំណេីររឿងទៅម្តាយក៏បែកធ្លាយរត់ទៅប្តឹងនគរ​បាលចាប់ខ្លួនតែម្តង។

បច្ចុប្បន្ន​ជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបានចោមចៅទី៣​កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមច្បាប់៕