ចាំមេីលរៀងអត់!​ ម៉ូតូចំនួន១៩គ្រឿងដែលបំពាក់បំពង់សុីមាំងកែឆ្នៃបង្ករការំខានដល់ប្រជាពលរដ្ឋនិងសង្គមដែលសមត្ថកិច្ចឃាត់បានកន្លងមកបានប្រគល់ជូនអាណាព្យាបាលយកទៅវិញនិងធ្វេីកិច្ចសន្យា

ចាំមេីលរៀងអត់!​ ម៉ូតូចំនួន១៩គ្រឿងដែលបំពាក់បំពង់សុីមាំងកែឆ្នៃបង្ករការំខានដល់ប្រជាពលរដ្ឋនិងសង្គមដែលសមត្ថកិច្ចឃាត់បានកន្លងមកបានប្រគល់ជូនអាណាព្យាបាលយកទៅវិញនិងធ្វេីកិច្ចសន្យា

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កំពង់ស្ពឺ​: ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយក្រវ៉ា​ន់​មានកា​រប្រគល់ម៉ូតូជូនអាណាព្យាបាលដែល​កូ​នៗគាត់ជាក្រុមទំ​នេីង​ “កែឆ្នៃបំពង់សុីមាំងម៉ូតូឲ្យ​លាន់សម្លេងខ្លាំង​បង្កការរំខាន​ដល់ប្រជាពលរដ្ឋ​និងសង្គម​ “​ម៉ូតូដែលកំលាំងនគរបាលធ្វេីការឃា​ត់បានមាន​ចំនួន​១៩គ្រឿង​ ។

ការប្រគល់ម៉ូតូដែលកែឆ្នៃខុសលក្ខណៈបច្ចេកទេ​ស​នេះ​អោយទៅអាណាព្យាបាល​នាពេលនោះ​បានការអញ្ជេីញ​ចូលរួមពីសំណាក់លោកឧត្ដម​សេនីយ៍ត្រី​ តាប់​ លន​ ស្នង​ការរង​ទទួលផែនស​ណ្ដាប់ធ្នាប់​លោក​ ហុក​ ម៉ារ៉ាឌី​ អភិ​បាល​ក្រុងច្បារ​មន​លោក​ចៅសង្កាត់ស្វាយក្រវ៉ាន់​និងមានការចូ​លរួមមកទទួលយកម៉ូូតូនិង​ធ្វេីកិច្ចសន្យាពីរសំ​ណាក់វត្ដមាន​ អាណាព្យាបាល​សាមុីខ្លួនជាកូនទំនេីង​ផងដែរ​ ។

Sponsor

ក្រោយការអប់រំណែនាំ​ធ្វេីកិច្ចសន្យាបញ្ឍប់សក​ម្មភាពទាំងនោះ​អាណាព្យាបាលនិងសាមុីខ្លួនបា​នយកសម្ភារៈសុីមាំងម៉ូតូ(សុីមាំងស្រុីន)មកធ្វេីកា​រដោះដូរអោយដូចស្ថានដេីមវិញ​ទេីបអនុញ្ញាត​ឲ្យយកទៅប្រេីប្រាស់ជាធម្មតាវិញ​ ។​

តាមការបញ្ជាក់ឲ្យដឹងបន្ថែមពីលោកឧត្ដ​ម​សេ​នី​យ៍​ត្រី​ តាប់​ លន​ ថា​ប្រតិបត្ដិការនេះគឺ​ក្រុមកា​រងារ​របស់ស្នងការដ្ឋាននគរបាលខេត្ដ​ដោយបានការ​បញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី​ឯកឧត្ដម​ អភិបាលខេត្ដ​និ​ងការចង្អុលការផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការនគរបាលខេត្ដ​កំលាំងនគរ​បាលការិយាល័យចរាចរណ៍​សហការជាមួយកំ​លាំងរបស់គណៈបញ្ជាការឯកភាពក្រុង-ស្រុក​ ទាំង៨​ ឃុំ.សង្កាត់បន្ដប្រតិបត្ដិការ​និងចុះផ្សព្វផ្សា​យណែនាំដោយផ្ទាល់ដល់មុខសញ្ញា​ ដែលជាក្រុ​មក្មេងទំនេីងនិងទីតាំងលក់ជួសជុលកែឆ្នៃសុីមាំ​ងម៉ូតូនៅក្នុងភូមិសាស្រ្ដខេត្ដ​ជាបន្ដបន្ទាប់​ប៉ុន្ដែនូ​វតែជាបញ្ហាទុក្ខកង្វល់អំពីក្រុមគ្រួសារអាណា​ព្យាបា​លមួយចំនួនហាក់​បីដូចជាមិនចាប់អារម្មណ៍​និងអប់រំប្រដៅដល់កូន-ក្មួយនោះទេ​ ។

ជាការសំណូមពរ​សូមអាណាព្យាបាល​ មាតា​ បិ​តា​ ទាំងអស់សូមជួយអប់រំណែនាំដល់កូនអោយ​ចូលរួមគោរពច្បាប់និងបញ្ឍប់នូវសកម្មភាពទាំង​ឡាយដែលទាក់ទងដល់ផ្លូវច្បាប់​។

រួមគ្នាដេីម្បីសង្គមជាតិ​របស់យេីង​ត្រូវមានការ​ចូលរួមពីសំ​ណាក់ពលរដ្ឋនៅក្នុងសង្គម