ប៉ូលីស​ថៃឃាត់ខ្លួនពលករខ្មែរ​ចំនួន១៣នាក់ដែលបាន​ចំណាក់​ស្រុក​ខុស​ច្បាប់​លួចចូលប្រទេថៃដោយមេខ្យល់

ប៉ូលីស​ថៃឃាត់ខ្លួនពលករខ្មែរ​ចំនួន១៣នាក់ដែលបាន​ចំណាក់​ស្រុក​ខុស​ច្បាប់​លួចចូលប្រទេថៃដោយមេខ្យល់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ថៃ:​ ពលករខ្មែរ​ប្រុស​ស្រី​ចំនួន​១៣នាក់​ដែលបានចំណាក់​ចេញពីស្រុក​ខុស​ច្បាប់​ចូល​មកស្វែងរកការងារក្នុងប្រទេស​ថៃ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ទាហាន​ការ​ពារ​ព្រំដែន​ថៃ​​ឃាត់​ខ្លួន​បន្ទាប់​ពី​ពលករ​ខ្មែរ​ទាំង​អស់​នោះ​ជួលឲ្យ​មេខ្យល់​ខ្មែរ​នាំ​ឆ្លង​ដែន​​ចូល​ប្រទេស​ថៃ​តាម​រយៈ​ច្រករបៀង​ធម្មជាតិ​ស្ថិត​ក្នុង​ស្រុក​អារញ្ញ​យ៉ាប្រាថេត​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​២៦​ខែ​មេសា​ឆ្នាំ​២០២០​នេះ​។ 

​តាម​ការ​បញ្ជាក់​ថាពលករខ្មែរ​ទាំង​អស់​បាន​ចំណាយ​ប្រាក់​អោយ​មេខ្យល់​ក្នុង​ម្នាក់​២០០០បាត​ដោយ​មាន​រថយន្ត​ខាង​ថៃចាំដឹកពួកគេយកទៅដាក់កន្លែងធ្វេីការដូចជាខេត្ដឈុនបុរី,សាមុតសាខន​និង​ទីក្រុង​បាងកក​ ។ 

Sponsor

ក្រោយ​ពេល​ឃាត់​ខ្លួន​ពលករ​ទាំង​អស់​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ប៉ុស្តិ៍​ខ្លងឡឹក​ធ្វើ​ប្រវត្តិ​រូប​រួច​បញ្ជូន​អោយ​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​។