ភ្នំពេញៈ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាកសហការជាមួយកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវចុះបង្ក្រាបជាក់ស្តែងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនកាលពីថ្ងៃទី២៥ខែមេសាឆ្នាំ២០២០វេលាម៉ោង១៨និង០០នាទីត្រង់ចំណុចផ្លូវលំក្រុមទី៦ភូមិលូសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។
ដោយមានកាចង្អុលបង្ហាយពីលោក ហ៊ាងថារ៉េត អធិការនគរបាលខណ្ខឬស្សីកែងបញ្ជារដោយកម្លាំងប៉ុស្តិនៅក្នុងមូលដ្ឋានល្បាតពួនស្ទាក់មិនអោយមានបទល្មេីសកេីតឡេីងក្នុងមូលដ្ឋានបានឃាត់ខ្លួនជនសង្ស័យ០១នាក់ព្រមទាំងដកហូតបានគ្រឿងញៀនក្រាមសថ្លា០៥កញ្ចប់។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងដកហូតត្រូវបានឃាត់ខ្លួននិងរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។
ទោះបីប្រើប្រាស់រក្សាទុកឬជួញដូរគ្រឿងញៀនក្នុងកម្រិតណាក៏ដោយសូមកុំប្រព្រឹត្តព្រោះជាអំពើខុសច្បាប់។

