ឈ្មួញថ្លើមធំហ៊ានចាក់ដីលុបចំណីព្រែកនឹងកូនកោះឈ្មោះ​ចែ​ យី​ នៅភូមិព្រែកស្មាច់ឃុំព្រែកត្នោតស្រុកទឹកឈូយកធ្វើកម្មសិទ្ធិខណៈអភិបាលស្រុកគ្មានចំណាត់ការសង្ស័យត្រូវរ៉ូគ្នា

ឈ្មួញថ្លើមធំហ៊ានចាក់ដីលុបចំណីព្រែកនឹងកូនកោះឈ្មោះ​ចែ​ យី​ នៅភូមិព្រែកស្មាច់ឃុំព្រែកត្នោតស្រុកទឹកឈូយកធ្វើកម្មសិទ្ធិខណៈអភិបាលស្រុកគ្មានចំណាត់ការសង្ស័យត្រូវរ៉ូគ្នា

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កំពត: ឈ្មួញ​រកសុីដីដែលមានឈ្មោះ ចែ យី បានចាក់ដីលុបបឹងមួយកន្លែងស្ថិតនៅភូមិព្រែកស្មាច់ឃុំព្រែកត្នោតស្រុកទឹកឈូខេត្តកំពតបានរំលោភយកធ្វើកម្មសិទ្ធិដោយគ្មានញញេីត​ច្បាប់បន្តិចទាល់​តែសោះ។

ក្នុងករណីនេះអាចប្រព្រិត្តិទៅបានដោយរលូនបែបនេះ​សង្ស័យមានការបិទភ្នែកនិងបើកដៃពីមន្ត្រីមានអំណាចស្រុកទឹកឈូដែលមានលោក នាក់ សុវណ្ណារី ជាអភិបាលស្រុកហាក់បីដូចជាមានកាស្ងៀមស្អាត់។

Sponsor

តាមប្រជាពលរដ្ននៅក្បែងទីតាំងដីខាងលើបានប្រាប់ថា ដើមឡើយបុគ្គលឈ្មោះ ចែយី បានទិញដីព្រៃនៅក្បែរនោះ រួចដាំដេីមស្វាយដោយគ្មានផ្លូវចូលគាត់ទុកដីនោះចោលរាប់ឆ្នាំប៉ុន្តែដល់ពេលដីបានឡើងថ្លៃចាប់ផ្តេីមយកគ្រឿងចក្រមកកាយធ្វេីផ្លូវហើយបានចាក់ដីលុបដីចំណីព្រែកនឹងកូនកោះ​ដែលនៅជាប់ព្រំដីគាត់យកជាកម្មសិទ្ធិតែម្ដង ។

ប្រជាពលរដ្ឋបានស្នើរសូមលោកអភិបាលខេត្តកំពត ជាវ តាយ និងមន្ត្រីពាក់ព័ន្ធក៏ដូចជាមន្ត្រីជំនាញជលផលគ្រប់ជាន់ថ្នាក់សូមជួយពិនិត្យមើលយផង៕