ព្រៃវែង: តៃកុងរត់ឡានតាក់សុីម្នាក់ត្រូវសមត្ថកិច្ចវាយខ្នោះ បន្ទាប់ពីធ្វេីសកម្មភាពចាប់រំលោភនារីម្នាក់បានសម្រេចនៅលេីរថយន្តហេតុការនេះកេីតឡេីងកាលពីវេលាម៉ោង១២និង៤៥នាទីថ្ងៃទី២៥មេសា២០២០ស្ថិតនៅចំណុចភូមិប្រហ៊ារ ក្នុងឃុំច្រេសស្រុកមេសាងខេត្តព្រៃវែង។
ប្រភពពីសមត្ថកិច្ចបានឲដឹងថាបន្ទាប់ពីបានទទួលបណ្ដឹងពីឈ្មោះ ឆ ខ ភេទស្រី អាយុ៣៣ឆ្នាំរសនៅភូមិតាទ្រូឃុំម្រាម ស្រុរមាសហែកខេត្តស្វាយរៀងថាខ្លួនត្រូវបានឈ្មោះ ខុន រិត ភេទប្រុសអាយុ២៩ឆ្នាំនៅភូមិបឹងឃុំច្រេសស្រុកមេសាង មុខរបរអ្នកបើកបររថយន្តដឹកអ្នកដំណើរពីភ្នំពេញមេសាង បានធ្វើសកម្មភាពចាប់បង្ខំខ្លួនរំលោភសេពសន្ធវះបានសំរេច នៅលើរថយន្តរបស់ជនសង្ស័យក្រោយពីដាក់មនុស្សអស់ សល់តែខ្លួននិងតៃកុងទ្បាននៅវេលាម៉ោង៩នឹង៣០នាទីយប់ថ្ងៃទី២៥មេសា២០២០នៅចំណុចវាលលើផ្លូវលំក្នុងភូមិប្រហ៊ារឃុំច្រេសស្រុកមេសាងខេត្តព្រៃវែង ។
បច្ចុប្បន្នជនសង្ស័យរួមនឹងរថយន្ដត្រូវបានសមត្ថកិច្ចនាំយកទៅកាន់អធិការដ្ឋាននគរបាលស្រុកមេសាងដើម្បីធ្វេីការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតីវិធីច្បាប់។


