រត់មិនរួចទេចូលខ្លួនដោះស្រាយទៅ​ ជនបង្ករដែលបេីករថយន្តម៉ាកហ្វតពាក់ស្លាកលេ(ខម)ដែលេីកបុកម៉ូពីក្រោយពេលមេឃកំពុងភ្លៀងបណ្តាលអោយស្លាប់នោះត្រូវបានម្លាំងសមត្ថកិច្ចកំណត់មុខសញ្ញាបានហេីយ

រត់មិនរួចទេចូលខ្លួនដោះស្រាយទៅ​ ជនបង្ករដែលបេីករថយន្តម៉ាកហ្វតពាក់ស្លាកលេ(ខម)ដែលេីកបុកម៉ូពីក្រោយពេលមេឃកំពុងភ្លៀងបណ្តាលអោយស្លាប់នោះត្រូវបានម្លាំងសមត្ថកិច្ចកំណត់មុខសញ្ញាបានហេីយ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលកេីតឡងកាល​ពីយប់ថ្ងៃទី២៥ខែមេសាឆ្នាំ២០២០វេលាម៉ោងប្រមា​ណ១១​យប់មានគ្រោះថ្នាក់ចរាចរណ៏មួយបានកើត​ឡើងពេលមេឃកំពុងភ្លៀងមានរថយន្ដ Ford ពាក់ស្លាក​លេខ ខម (លេខ​មើលមិនច្បាស់) បានបើកទៅបុកបុរសម្នាក់ជិះម៉ូតូម៉ាក Honda Dream បណ្ដាលឱ្យភាគីខាងម៉ូតូដេកសន្លប់នៅកណ្ដាលផ្លូវរួចម្ចាស់រថយន្ដរូបនោះបានចុះមកទាញម៉ូតូចេញពីមុខឡានដោយមិនខ្វាយខ្វល់ពីជនរងគ្រោះរួចឡើងឡាន​បើកគេចចេញដោយសុវត្តិភាព។

ទាក់ទងចំពោះគ្រោះថ្នាក់ចរាចរណ៏ខាងលើ បូករួមនឹងទង្វើដ៏សាហាវព្រៃ ផ្សៃរបស់ជនបង្ករថយន្ដ ខ ម នេះដែរ នា​ពេលនេះព្រឹកថ្ងៃទី២៩ខែមេសាឆ្នាំ២០២០សមត្ថកិច្ចកំណត់​បានអត្ដសញ្ញាណជនបង្ករូបនេះហើយ។

Sponsor

ក្នុងនោះដែរយោងតាមរយៈគេហទំព័រហ្វេសប៊ុកផេកឧត្ដមសេនីយ៍ ទី ចំរើនកុសល បានបញ្ជាក់ប្រាប់ឱ្យដឹងថា៖”ខ្ញុំបំបែកសំណុំរឿងនេះបាន​ហេីយ​!

ជនបង្ក​ឈ្មោះ (ឈុន​ សារ៉េត​)​ បច្ចុប្បន្នរត់គេចខ្លួនអង្គភាពធ្វេីការ​ (សុំលាក់)។ – ឋានន្តរសក្តិ​ សក្តិ៥កងយោធពលខេមរភូមិន្ទ។

មុខរបរកសុីក្រៅ​ខួងបុកគ្រឹះគឺស្គាល់អស់ហេីយ​ធានាថាមិនយូរទេនិងអូសករយកមកអោយទទួលខុសត្រូវចំពោះមុខច្បាប់យកល្អជនបង្កត្រូវចូលខ្លួនមកទទួលខុសត្រូវចំពោះបញ្ហានេះអ្នកអាចរត់​ប៉ុន្តែអ្នកមិនអាចគេចពីសំណាញ់ច្បាប់បាន​រហូតទេ​“។