កម្លាំងសមត្ថកិច្ចជំនាញ(ក១១)នៃមន្ទីប្រឆាំងបទល្មេីសគ្រឿង​ញៀនឃាត់ខ្លួនជនបរទេសប្រុសស្រីនិងដកហូតបានសារធាតុញៀនអិចស្តាស៊ី ប្រមាណ ១៤០០០០គ្រាប់(ដប់បួនម៉ឺនគ្រាប់)ទម្ងន់: ៥៧គក្រ.៣៨ម៉ាស៊ីនកែឆ្នៃ២គ្រឿង ។

កម្លាំងសមត្ថកិច្ចជំនាញ(ក១១)នៃមន្ទីប្រឆាំងបទល្មេីសគ្រឿង​ញៀនឃាត់ខ្លួនជនបរទេសប្រុសស្រីនិងដកហូតបានសារធាតុញៀនអិចស្តាស៊ី ប្រមាណ ១៤០០០០គ្រាប់(ដប់បួនម៉ឺនគ្រាប់)ទម្ងន់: ៥៧គក្រ.៣៨ម៉ាស៊ីនកែឆ្នៃ២គ្រឿង ។

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិបង្រ្កាបបទល្មើសកែច្នៃជួញដូរគ្រឿងញៀននិងរឹបអូសថ្នាំញៀនជាង(១សែនគ្រាប់)​នៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ

ដោយមានការអនុវត្តបញ្ជាដឹកនាំដ៏ខពង់ខ្ពស់របស់ឯកឧត្ដម នាយឧត្ដមសេនិយ៍សន្តិបណ្ឌិត​អគ្គស្នងការនគរបាលជាតិ តាមការបញ្ជាដឹកនាំដោយផ្ទាល់របស់ឯកឧត្ដមនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិនិងឯកឧត្ដម ឧត្ដមសេនិយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿង​ញៀន។

Sponsor

នៅវេលាម៉ោង១៤ម៉៤០នាទីថ្ងៃទី២៩ខែមេសាឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខភូមិត្រពាំងពោធិ៍សង្កាត់ចោមចៅ ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញកម្លាំងជំនាញ”ក១១” របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនដឹកនាំដោយលោកឧត្ដមសេនិយ៍ត្រី ស៊ី ផល្លា នាយករងមន្ទីរនិងមាន​ការសំរបសំរួលពីលោកព្រះរាជអជ្ញារង​ សាយ ណូរ៉ា បាន​ដំណើរការបង្ក្រាបករណីកែឆ្នៃនិងជួញដូរគ្រឿងញៀន។

ក្នុងប្រតិបត្តិការ​នេះនេះកម្លាំងសម្ថកិច្ចបានធ្វេីកាការឃាត់ខ្លួនជនជាតិបរទេសប្រុសស្រី២នាក់
១/​ ឈ្មោះ LEE KWAN FUK ភេទប្រុសជនជាតិចិន(ហុងកុង)​កាន់លិខិតឆ្លងដែនលេខKJ06288571
២/ឈ្មោះ THET THET HLAINGភេទស្រីជនជាតិមីយ៉ាន់ម៉ាកាន់លិខិតឆ្លងដែនលេខMA 030746

ការបង្រ្កាបនេះសមត្ថកិច្ចដកហូតបានសារធាតុញៀនអិចស្តាស៊ី ប្រមាណ ១៤០០០០គ្រាប់(ដប់បួនម៉ឺនគ្រាប់)ទម្ងន់: ៥៧គក្រ.៣៨ម៉ាស៊ីនកែឆ្នៃ២គ្រឿង ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងបានបញ្ជូនមកមន្ទីរប្រឆាំងគ្រឿងញៀនដើម្បីបន្តការស៊ើបអង្កេត តាមចាប់មេក្លោងនិងមុខសញ្ញាពាក់ព័ន្ធ ៕