ជីតាបង្កេីតវ័យ៧៨ឆ្នាំល្បួងចៅស្រីអាយុ៨ឆ្នាំអោយទៅ​យក​ទឹកក្រូចនិងលុយដល់ផ្ទះរួចធ្វេីសកម្មភាពផ្តួលចៅរំលោភតែ​មិនបាន(សម្រេ)ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ជីតាបង្កេីតវ័យ៧៨ឆ្នាំល្បួងចៅស្រីអាយុ៨ឆ្នាំអោយទៅ​យក​ទឹកក្រូចនិងលុយដល់ផ្ទះរួចធ្វេីសកម្មភាពផ្តួលចៅរំលោភតែ​មិនបាន(សម្រេ)ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ពោធិ៍សាត់:​ សមត្ថកិច្ច​ឃាត់ខ្លួនបុរស់ចំណាស់វ័យ៧៨ឆ្នាំម្នាក់​បានធ្វេីសកម្មភាពចាប់រំលោភចៅស្រីខ្លួនហេតុនេះកើត​ឡើងកាលពីថ្ងៃទី២៧ខែមេសាឆ្នាំ២០២០វេលាម៉ោង២និង ១៥នាទីរសៀលនៅភូមិបាក់ត្រកួនឃុំលាចស្រុកភ្មំក្រវាញ ខេត្តពោធិ៍សាត់។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុជនសង្ស័យឈ្មោះ លឹម មុយ ភេទប្រុសអាយុ ៧៨ឆ្នាំបាននាំចៅស្រីបង្កើតឈ្មោះ ម. ក.ញ អាយុ៨ឆ្នាំរស់នៅភូមិឃុំកើតហេតុជាមួយគ្នាខាងលើទៅយកទឹកក្រូចនិងលុយនៅផ្ទះរបស់ខ្លួនពេលឡើងទៅដល់លើផ្ទះជនសង្ស័យត្រូវជាជីតាបង្កើតបានចាប់ចៅស្រីផ្ដួលទៅលើក្ដារហើយចាប់សំរាតខោរួចឡើងពីលើយកប្រដាប់ភេទខ្លួនដាក់​ញុលៗ​ទៅលើប្រដាប់ភេទក្មេងស្រីមួយសន្ទុះធ្វើឲ្យក្មេងស្រីឈឺ ក៏ច្រានគាត់ចេញរួចងើបស្លៀកខោរៀងៗខ្លួន(មិនបានសម្រេច)ហើយជនសង្ស័យបានហាមចៅស្រីមិនឲ្យនិយាយប្រាប់អ្នកណាម្នាក់ឲ្យដឹងពីរឿងនេះនោះឡើយ ។

Sponsor

រហូតដល់ពេលល្ងាចឡើងនាថ្ងៃដដែលកុមារីរងគ្រោះបាន​យករឿងនេះមកប្រាប់ម្ដាយបង្កើតរបស់ខ្លួន។

ក្រោយពីស្តាប់ការរៀបរាប់របស់កូនស្រីអំពីដំណើររឿងដ៏អាក្រាតមួយនេះម្ដាយជនរងគ្រោះមានការអាណិតអាសូរកូន​ស្រីជាពន់ពេកក៏បាននាំកូនស្រីរបស់ខ្លួនមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញនៅព្រឹកថ្ងៃទី២៨ ខែមេសាឆ្នាំ២០២០វេលាម៉ោង៨និង៣០នាទីព្រឹក ។

លោកអធិការនគរបាលស្រុកភ្នំក្រវាញ​ តាន់ គារិទ្ធ ក្រោយពេលទទួលបណ្តឹងរួចលោកបានចាត់កម្លាំងចុះសហការជា​មួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលាចទៅដល់ផ្ទះជនសង្ស័យឈ្មោះ លឹម មុយ ដើម្បីឃាត់ខ្លួនយកមកសួរនាំ តែមិនឃើញជនសង្ស័យនៅផ្ទះរហូតមកដល់ព្រឹកថ្ងៃទី​២៩នេះទើបសមត្ថកិច្ចតាមចាប់ខ្លួនជនសង្ស័យបានយកមកកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕