ព្រះសីហនុ: សមត្ថកិច្ចបានអឲ្យដឹងថាៈពលរដ្ឋចំនួន១៣នាក់ ក្នុងនោះមានខ្លះមួយគ្រួសារតែម្តងបានពុលផ្សិតក្រោយយកផ្សិតព្រៃធ្វើជាអាហារហើយជាតិពុលបានចាប់ផ្តើមធ្វើទុក្ខនៅម៉ោងជិត១២យប់ថ្ងៃទី២៩ខែមេសាឆ្នាំ២០២០ក្នុងភូមិពូធឿងឃុំបិតត្រាំងស្រុកព្រែនប់ខេត្តព្រះសីហនុ ។
សមត្ថកិច្ចមូលដ្ឋានអោយដឹងទៀតថាក្នុងចំណោមជនរងគ្រោះទាំង១៣នាក់មានស្ត្រីចំនួន៧នាក់រួមមាន
១.ឈ្មោះ សាន់ ហុង ភេទប្រុស អាយុ៤៦ឆ្នាំជនជាតិខ្មែរ,
២.ឈ្មោះ នន់ បឿន ភេទស្រីអាយុ៤៣ឆ្នាំជនជាតិខ្មែរ,
៣.ឈ្មោះ ហុង ង៉ែង ភេទស្រីអាយុ២៥ឆ្នាំជនជាតិខ្មែរ (កូនបង្កើត),
៤.ឈ្មោះហុង តុក ភេទប្រុសអាយុ២៤ឆ្នាំជនជាតិខ្មែរ(កូនបង្កើត),
៥.ឈ្មោះ ប៉ប់ ភេទ ប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរ(កូនប្រសារ),
៦.ឈ្មោះអែង សុខឃី ភេទស្រី អាយុ២៤ឆ្នាំជនជាតិខ្មែរ (កូនប្រសារ),
៧.ឈ្មោះជយ័ ង៉ោល ភេទស្រីអាយុ៣ឆ្នាំ( ចៅ),
៨.ឈ្មោះនូ ចៅគុន ភេទស្រីអាយុ៥ឆ្នាំ (ចៅ) ទាំង៨នាក់ត្រូវជា កូន និងចៅ ,
៩.ឈ្មោះ ឡូន ភេទស្រី ជនជាតិខ្មែរ,
១០.ឈ្មោះ ឧត្តម ភេទប្រុស ទាំងពីរនាក់ត្រូជាម្តាយកូន,
១១. ឈ្មោះនន ឡឹប ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ,
១២.ឈ្មោះ ផល ភេទស្រីអាយុឆ្នាំជនជាតិខ្មែរ និងម្នាក់ទៀតមិនទាន់ស្គាល់ឈ្មោះ។
ជនរងគ្រោះទាំង១៣នាក់បានហូបផ្សិតដែលបានទៅដក នៅចំណុចច្រាំងក្រហម ហើយយកមកធ្វើម្ហូបទើបបណ្តាល អោយមានពុលក្រោយមកបានដឹកទៅយកទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
បើតាមគ្រូពេទ្យជំនាញបានប្រាប់អោយដឹងថាគិតមកត្រឹមព្រលប់ថ្ងៃ៣០មេសានេះមិនមានអ្នករងគ្រោះដល់អាយុជីវិតនោះទេបច្ចុប្បន្នក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះជីវិត៕

