សង្វៀនជល់មាន់ឈ្មោះ GrandDragon ដ៏ធំមួយកន្លែងនៅជ្រៃធំមានកំពុងតែមានកាភ្នាល់ដាក់លុយរាប់មុឺនដុល្លា

សង្វៀនជល់មាន់ឈ្មោះ GrandDragon ដ៏ធំមួយកន្លែងនៅជ្រៃធំមានកំពុងតែមានកាភ្នាល់ដាក់លុយរាប់មុឺនដុល្លា

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កណ្តាល: ទីតាំងសង្វៀនល្បែងជល់មាន់ដ៏ធំមួយកន្លែងឈ្មោះGrand Dragon ដែលមានទីតាំងនៅជ្រៃធំខេត្តកណ្តាលកំពុងតែនិងចាប់ដំណើរការនៅពេលខាងមុខនេះបន្ទាប់ពីមានកាណាត់ជួបគ្នាភ្នាល់ចាក់លុយរាប់មុឺនដុល្លាក្រោយពីមានការផ្អាកមួយរយះដោសាតែបញ្ហាវីរុស (កូវិដ១៩)មិនអោយមានកាជួបជុំគ្នា។

ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើបានអោយដឹងថាប្រហែលជាមានខ្នងបង្អែកនៅពីក្រោយធំសម្បើមហើយទើបមិនខ្លាចញញើតនិងអនុសាសន៍និងបទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង ដែលលោកធ្លាប់បានដាក់បទបញ្ជាអោយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៅក្រោមឱវ៉ាតត្រូវតែបង្ក្រាបរាលល្បែងសុីសងគ្រប់ប្រភេទប៉ុន្តែអាជ្ញាធរក៏ដូចជាសមត្ថកិច្ចនៅក្នុងមូលដ្ឋានហាក់បីដូចជាមិនមានចំណាត់ការទាល់តែសោះឬមួយជាឆ្នាំងបាយ។

Sponsor

យោយទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ ជ័យកោះGarmefowl Farmបានបង្ហោះថា។

ផ្លូវការហើយ!
ជំនួបមាន់របស់បង Dõrn Kîng និងបង Ki Pengann នឹងប្រព្រឹត្តទៅនៅថ្ងៃទី 24/05/2020 ក្នុងសង្វៀន Grand Dragon ជ្រៃធំ ខេត្តកណ្តាល ដោយកំណត់គីឡូមាន់ 2.6kg និង 2.8kg ។ ការប្រកួតនេះបើភាគីណាមួយធ្វើខុសគោលការណ៍កំណត់ នោះប្រាក់កក់នឹងត្រូវបាត់បង់ ។ ដោយឡែកតាងនាមខ្ញុំតំណាងសង្វៀន Grand Dragon សូមអរគុណបងៗទាំងពីរដែលបានផ្តល់តម្លៃជ្រើសរើសសង្វៀនខ្ញុំជាកន្លែងណាត់ជួប យើងខ្ញុំពិតជាមានកិត្តិយសចំពោះការប្រកួតនេះណាស់ ព្រោះមាន់លំដាប់កំពូលៗប្រចាំស្រុកខ្មែរនឹងបង្ហាញខ្លួនថ្ងៃនោះ ។ ម្យ៉ាងវិញទៀត បើបងៗណាមានចំណាប់អារម្មណ៍ចង់ចូលរួមណាត់រកដៃគូថ្ងៃនោះដែរសូមទាក់ទងមកកាន់ឆាត Account មួយនេះបាន ។ សូមអរគុណ 🥰

ចាំមើលតើចៅហ្វាយខេត្តកណ្តាលក៏ដូចជាអាជ្ញាធរដែលពាក់ពន្ធ័និងមានវិធានកាបែបណាទៅលើក្រុមល្បែងទាំងអស់នោះ។