ជិះរថយន្តក្រុងចេញពីភ្នំពេញទៅសៀមរាបរពឹសដៃលួចកាត់ខ្សែកក្មេងនៅផ្សារក្រោមប្រជាពលរដ្ឋឃេីញទាន់ចាប់ប្រគល់អោយម្លាំងអាវុធហត្ថខេត្តសៀមរាប

ជិះរថយន្តក្រុងចេញពីភ្នំពេញទៅសៀមរាបរពឹសដៃលួចកាត់ខ្សែកក្មេងនៅផ្សារក្រោមប្រជាពលរដ្ឋឃេីញទាន់ចាប់ប្រគល់អោយម្លាំងអាវុធហត្ថខេត្តសៀមរាប

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

សៀម​រាប​:​ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបបានចាប់​ឃាត់ខ្លួនស្ត្រីម្នាក់នៅផ្សារក្រោមករណីលួចកាត់ខ្សែកក្មេងប្រុសហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៩និង​០០នាទីថ្ងៃទី០២ខែឧសភាឆ្នាំ២០២០នៅចំណុចផ្សារក្រោម ស្ថិតនៅភូមិវិហារចិនសង្កាត់ស្វាយដង្គំក្រុងសៀមរាបខេត្តសៀមរាប។

ជនសង្ស័យឈ្មោះ សុខ លី អាយុ ២៥ឆ្នាំមុខរបរមិនពិត​ប្រាកដមានទីលំនៅបច្ចុប្បន្នសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញបានធ្វើសកម្មភាពយកកន្ត្រៃកាត់ក្រចកកាត់ខ្សែកប្លាទីនទម្ងន់០៣ជីពីកូនប្រុសជនរងគ្រោះឈ្មោះ សួស ដានី ភេទស្រីអាយុ៣៣ឆ្នាំមុខរបរមេផ្ទះទីលំនៅបច្ចុប្បន្នភូមិវត្តដំណាក់សង្កាត់សាលាកំរើកក្រុងសៀមរាបខេត្ត​សៀមរាប ខណៈពេលដែលជនរងគ្រោះឈរទិញបន្លែ។

Sponsor

ចំណែកកូនប្រុសរបស់ជនរងគ្រោះគឺម្តាយរបស់ជនរងគ្រោះឈរបីនៅក្បែរគ្នាជនសង្ស័យហើយពេលនោះអ្នកដើរផ្សារជាមួយគ្នាឃើញទាន់ក៏ស្រែកឆោឡោឡើងហើយឃាត់ជនសង្ស័យខាងលើបានភ្លាមៗ។

ហើយជនរងគ្រោះបានរាយការណ៍មកសមត្ថកិច្ចកងរាជអាវុធហត្ថតែម្តងក្រោយពីស្តាប់ចម្លើយជនសង្ស័យបានសារភាពថារូបខ្លួនទើបតែចុះពីលើរថយន្តក្រុងមកពីភ្នំពេញហើយរូបខ្លួនក៏បន្តដំណើរមកផ្សារក្រោមហើយរូបខ្លួនពិតជាបានធ្វើសកម្មភាពកាត់ខ្សែកខាងលើពិតប្រាកដមែន។

ករណីនេះដកហូតវត្ថុតាងខ្សែកប្លាទីនទម្ងន់០៣ជីនិងបណ្តោង ០១, កន្ត្រៃកាត់ក្រចក០១។

បច្ចុប្បន្នកម្លាំងជំនាញរៀបចំសំណុំរឿងទៅសាលាដំបូងខេត្តសៀមរាបដើម្បីចាត់ការតាមផ្លូវច្បាប់៕