កណ្តាល: សមត្ថកិច្ចឃាត់ខ្លួនក្រុមនាក់ញៀនល្បែងស៊ីសងខុសច្បាប់(អាប៉ោង)ម្នាក់ហេតុការនេះកេីតឡេីងនៅថ្ងៃទី០៣ខែឧសភាឆ្នាំ២០២០វេលាម៉ោង១៩នឹង៣០នាទីនៅចំណុចភូមិព្រែករុនឃុំព្រែកគយស្រុកស្អាងខេត្តកណ្ដាល។
សមត្ថកិច្ចបានអោយដឹងថាករណីនេះឃាត់ខ្លួនបានជនសង្ស័យ(ចំនួន០១)ឈ្មោះ ភឿង សុភា ភេទប្រុសអាយុ៤១ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិព្រែកខ្មែរឃុំស្អាងភ្នំស្រុកស្អាងខេត្តកណ្ដាល។
សម្ភារៈចាប់យករួមមាន៖១.ចានអាប៉ោង(ចំនួន០១)/២.ទម្រជើង(អាប៉ោង០១)/៣.គម្របផ្ទិលអាប៉ាង(ចំនួន០២ជ័រ)/៤.កំរាលសម្រាប់ចាក់(អាប៉ោងចំនួន០១)/៥.កូនកន្សែង(ចំនួន០១ពណ៌លឿង)/៦,ប្រាក់រៀល(ចំនួន៤៤.៣០០៛)។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថាកាលពីវេលាម៉ោងកើតហេតុខាងលើមានប្រជាពលរដ្ឋរាយការណ៍ថាមានករណីលេងល្បែងសុីសងខុសច្បាប់(អាប៉ោង)នៅចំណុចកេីតហេតុខាងលេី។
ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយសហការណ៍ជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកបានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ រួមទាំងវត្ថុតាងខាងលេីយកមកធ្វេីការសាកសួរនៅប៉ុស្តិ៍។
បច្ចុប្បន្នជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដេីម្បីកសាងសំណុំរឿងចាត់ការតាមនីតិវីធី៕

