ពាក់ផ្កាយពីរក្លែងក្លាយដេីបន្លំ​ឆបោកអ្នកឆោតអោយចូលធ្វេីការជាក្រខណ្ខ័រដ្ឋទារ១០៥០០$ត្រូវអស់លក្ខ័សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌឃាត់ខ្លួន

ពាក់ផ្កាយពីរក្លែងក្លាយដេីបន្លំ​ឆបោកអ្នកឆោតអោយចូលធ្វេីការជាក្រខណ្ខ័រដ្ឋទារ១០៥០០$ត្រូវអស់លក្ខ័សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌឃាត់ខ្លួន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ​:​ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានចាប់ឃាត់ខ្លួនបុរសម្នាក់ដែលបានបន្លំពាក់ឯកសន្ធានជានគរបាល​ពាក់ផ្កាយពីរនៅក្រសួងមហាផ្ទៃក្រោយធ្វើសកម្មភាពគំរាមសម្លាប់, គំរាមហែកកេរ្ដិ៍, ប្រើប្រាស់អាវុធខុសច្បាប់និងឆបោកប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី០៤ខែឧសភា ឆ្នាំ២០២០នៅសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក មុំ ចេក នាយការិយាល័យរដ្ឋបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានឲ្យដឹងនៅរសៀលថ្ងៃទី០៥ខែឧសភាឆ្នាំ២០២០នេះថាប្រតិបត្តិការនេះធ្វើឡើងក្រោយទទួលបានបញ្ជាពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិលោក​ឧត្តម​សេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននិងដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាន។

Sponsor

បើតាមលោកវរសេនីយ៍ឯក មុំ ចេក ជនសង្ស័យដែលកម្លាំង​នគរបាលជំនាញឃាត់ខ្លួនឈ្មោះ សេង សុភ័ក្រត្រា អាយុ​៤៧ឆ្នាំការឃាត់ខ្លួននេះក៏មានការសម្របសម្រួលនីតិវិធីពី លោក កែវ សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។

ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានក្លែងបន្លំជាមន្រ្តីនគរបាលជាតិឋានន្ដស័ក្ដិផ្កាយពីរនៅក្រសួងមហាផ្ទៃ ប្រាកដមែននិងបានយកប្រាក់ពីជនរងគ្រោះចំនួន ១០,៥០០ដុល្លារដើម្បីរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ តែរត់ការមិនបានហើយក៏ចាយអស់ទៅពេលជនរងគ្រោះទូរស័ព្ទទារលុយខ្លួនបានផ្ញើសារគំរាមបាញ់សម្លាប់បើសិននៅតែទារលុយទៀតលុះដល់ថ្ងៃទី០៤ខែឧសភាឆ្នាំ២០២០ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដងរួមជាមួយអាវុធខ្លីមួយដើម ម៉ាក Glock26 គ្មានលិខិតប្រើប្រាស់។

បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានរៀបចំសំ​ណុំរឿងនិងជនសង្ស័យខាងលើបញ្ជូនទៅអយ្យការអមសាលា​ដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្ដតាមនីតិវិធី៕