ពោធិ៍សាត់: បេីតាមកាញ្ជាក់ពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់បានដឹកនាំនិងបញ្ជាផ្ទាល់ដល់ស្ថាប័នសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងករណីឃាតកម្មលើកុមារីអាយុ៧ឆ្នាំរហូតឈានដល់កំណត់មុខសញ្ញានិងឃាត់ខ្លួនជនសង្ស័យ១នាក់ដើម្បីយកមកបន្តនីតិវិធីខណៈដែលគេសង្ស័យអាចជាករណីប្លន់យកខ្សែ.កផ្លាទីនមួយខ្សែនេះបើតាមការបញ្ជាក់ពីលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលរាំងទិលនាព្រឹកថ្ងៃព្រហស្បត្តិ៍១រោចខែពិសាខឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី៧ខែឧសភាឆ្នាំ២០២០ នេះ តាមរយៈទូរសព្ទប៉ុន្តែព្រឹកថ្ងៃដដែលនេះសមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធក្រៅរដ្ឋាភិបាល បន្តកិច្ចសហការចុះពិនិត្យ និងស្រាវជ្រាវធ្វើកោសល្យវិច័យបន្ថែម ។
គួររំលឹកថាកាលពីរសៀលម្សិលមិញថ្ងៃទី៦ខែឧសភាឆ្នាំ២០២០កន្លងទៅនេះមានហេតុការណ៍ភ្ញាក់ផ្អើលមួយ ក្រោយប្រជាពលរដ្ឋទៅបត់ជើងខាងក្រោយភូមិចម្ងាយប្រមាណ ១០០ម៉ែត្រស្ថិតក្នុងភូមិព្រែកឃុំរាំងទិលស្រុកកណ្ដៀងខេត្តពោធិ៍សាត់ប្រទះឃើញសពកុមារីម្នាក់ដៃចងព័ទ្ធមកក្រោយ ជើងក៏ជាប់ចំណងចំណែកក្បាលច្រកការុងយ៉ាងឃោឃៅព្រៃផ្សៃជាទីបំផុត ។
កុមារីរងគ្រោះដែលត្រូវឃាតកសម្លាប់ត្រូវបានគេស្គាល់ឈ្មោះ រ៉ង ស្រីពេជ្រ អាយុ៧ឆ្នាំជនជាតិខ្មែររស់នៅក្នុងបន្ទុកគ្រួសារម្ដាយជាស្រ្តីមេម៉ាយឈ្មោះ ចាប់ រ៉ាឌីន អាយុ ២៩ឆ្នាំ ជនជាតិខ្មែរឪពុក(ស្លាប់)បច្ចុប្បន្នរស់នៅភូមិ.ឃុំកើតហេតុ ៕



