ភ្នំពេញៈ ប្រជាពលរដ្ឋដែលជាអ្នករត់ម៉ូតូកង់បីឬតុតុនិងម៉ូតូធំបាននាំគ្នាសម្រុកទៅដាក់ពាក្យនិងប្រឡងយកប័ណ្ណបើកបរនៅអង្គភាពផ្តល់បណ្ណ័បេីកបរប្រមាណជាង២៥០០នាក់ប៉ុន្តែការរៀបចំប្រឡងបន្ទប់អាចទទួលបានតែពី១៦០ទៅ១៨០នាក់ប៉ុណ្ណោះនេះបេីយោងទៅតាមលោក ឡូវ នីកូវឌ្ឍនា ប្រធានអង្គភាពផ្តល់បណ្ណ័បើកបរនិងសុវត្ថិភាពចរាចរណ៏ផ្លូវគោកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងនៅថ្ងៃទី០៧ឧសភាឆ្នាំ២០២០នេះថាក្នុងរយៈពេល២ថ្ងៃគឺថ្ងៃចន្ទនិងថ្ងៃអង្គារកន្លងមកនេះ។
លោកបន្តថាជាក់ស្ដែងរយៈពេល២ថ្ងៃក្រុមអ្នកម៉ូតូកង់បីនិងម៉ូតូធំបានប្រឡងយកបណ្ណ័បេីកបរចំនួន២៨០នាក់ប្រឡងជាប់១២៤នាក់និងប្រឡងធ្លាក់ចំនួន១៥៦នាក់ ។
លោក ឡូវ នីកូវឌ្ឍនា បានអោយដឹងទៀតថាទោះបីចំនួនអ្នកដាក់ពាក្យប្រឡងមានចំនួនច្រេីននិងការប្រឡងជាក់ស្តែងមានកំណត់ក្តីប៉ុន្តែក្រុមការងារនៅតែបន្តទទួលពាក្យ ដេីម្បីរៀបចំការប្រឡងទៅតាមលេខរៀងជាបន្តបន្ទាប់រហូតដល់អស់ ។
សម្រាប់លក្ខខណ្ឌក្នុងការប្រឡងបេក្ខជនត្រូវមានអត្តសញ្ញាណបណ្ណ័ជនជាតិខ្មែរលិខិតបញ្ជាក់កាយសម្បទាឬសុខភាពមួយសន្លឹករូបថតសខ្មៅ៤x៦ចំនួន៤សន្លឹកនិងត្រូវបង់តម្លៃចំនួន៤១០០០រៀលគឺបង់តាមរយ:ប្រពន្ធ័វីង ។
លោក ឡូវ នីកូវឌ្ឍនា បានបញ្ជាក់ថាចំពោះការប្រឡងយកបណ្ណ័បេីកបរគឺធ្វេីនៅអង្គភាពផ្តល់បណ្ណ័បេីកបរនៃមន្ទីរ សាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញប៉ុន្តសម្រាប់ការពន្យាបណ្ណដែលអស់សុពលភាពគឺមានធ្វេីនៅផ្សារទំនើបAEON MALLទី១និងនៅផ្សារទំនើបAEON MALLទី២ តែការប្រឡងគឺមានតែនៅនៅអង្គភាពផ្តល់បណ្ណ័បេីកបរនោះទេ ។
លោក ឡូវ នីកូវឌ្ឍនា ប្រធានអង្គភាពផ្តល់បណ្ណ័បើកបរនិងសុវត្ថិភាពចរាចរណ៏ផ្លូវគោកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមទៅធ្វេីជាមួយមន្ត្រីនៅទីនោះផ្ទាល់ដែលមានតារាងតម្លៃត្រឹមត្រូវនិងច្បាស់លាស់ចៀសវាងមានអ្នករត់ការដែលតម្លេីងតម្លៃកេងចំណេញដែលបង្កអោយប្រជាពលរដ្ឋមានការថ្នាំងថ្នាក់នោះឡើយ ៕



