មុខសញ្ញា​ដេីរទាក់ឆ្កែតាមភូមិពេលយប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ចំណែកម្នាក់ទៀតរត់បាត់ខណះកំពុងតែធ្វេីសកម្មភាព

មុខសញ្ញា​ដេីរទាក់ឆ្កែតាមភូមិពេលយប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ចំណែកម្នាក់ទៀតរត់បាត់ខណះកំពុងតែធ្វេីសកម្មភាព

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

តាកែវ​:​ កម្លាំងនគរបាលស្រុកព្រៃកប្បាសឃាត់ខ្លួនបានជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក០២នាក់ក្រោយពីបានធ្វេីសកម្មភាពលួចទាក់ឆ្កែកាលពីវេលាម៉ោង២២និង១០នាទីថ្ងៃទី០៨ខែឧសភាឆ្នាំ២០២០ស្ថិតនៅត្រង់ចំណុចភូមិទង្គែឃុំស្នោស្រុកព្រៃកប្បាសខេត្តតាកែវ។

មន្ត្រីនគរបាលស្រុកព្រៃកប្បាសបានឲ្យដឹងថាជនសង្ស័យឈ្មោះ ហ៊ួត គឹមហាក់ ភេទប្រុសអាយុ៣៥ឆ្នាំមុខរបរមិន​ពិតប្រាកដមានទីលំនៅក្នុងភូមិស្លាឃុំចារស្រុកព្រៃកប្បាស ខេត្តតាកែវ (ឃាត់ខ្លួន) និងបក្ខពួកម្នាក់ទៀតឈ្មោះ ម៉ាប់ ភេទប្រុសអាយុ៣០ឆ្នាំរស់នៅក្នុងភូមិស្លាឃុំចារស្រុកព្រៃក​ប្បាសខេត្តតាកែវ (រត់គេចខ្លួន) ។ ចំណែកវត្ថុតាងរួមមាន៖ ម៉ូតូ០១គ្រឿងអន្ទាក់សម្រាប់ទាក់ឆ្កែមួយសត្វឆ្កែ០១ក្បាល ។

Sponsor

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕