សង្ស័យ​មានទំនាស់គ្នានៅក្នុងបន្ទប់បុរសម្នាក់បានធ្លាក់ពីអាគារ(ឡាក់គី​ស្តារ២)ជាន់ទី៧បណ្តាលអោយរងរបួសឆ្ងន់ក្រោយពី​បានបញ្ចូនទៅកាន់មន្ទីពេទ្យបានស្លាប់

សង្ស័យ​មានទំនាស់គ្នានៅក្នុងបន្ទប់បុរសម្នាក់បានធ្លាក់ពីអាគារ(ឡាក់គី​ស្តារ២)ជាន់ទី៧បណ្តាលអោយរងរបួសឆ្ងន់ក្រោយពី​បានបញ្ចូនទៅកាន់មន្ទីពេទ្យបានស្លាប់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ បុរសម្នាក់ត្រូវបានគេប្រទះឃេីញធ្លាក់ពីអា​គារ​(ឡាក់គី​ស្តា២)ដោយមិនដឹងពីមូលហេតុបណ្តាលអោយស្លាប់ក្រោយពីបានបញ្ចូនទៅកាន់មន្ទីពេទ្យករណីបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១០ខែ​ឧសភាឆ្នាំ២០២០ស្ថិតនៅចំណុចផ្លូវ៣៣៦ក្នុងសង្កាត់ផ្សារដើមគរខណ្ឌទួលគោករាជធានីភ្នំពេញ។

បេីតាមកាប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានអោយដឹងថាបុរសជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេបានចូលមកជួលបន្ទប់លេខ៧០៩នៅជាន់ទី៧នៃសណ្ឋាគារឡាក់គីស្តារ២ដោយក្នុងតម្លៃ១៨ដុល្លារ​គ្រាន់តែដឹងថាមានអាយុប្រហែលជាង៣០ឆ្នាំពាក់អាវយឺតដៃខ្លីព័ណទឹកក្រូចខោខូប៉ូយប្រផេះស្បែកជើងប៉ាតាខ្មៅលាយសប៉ុណ្ណោះ។

Sponsor

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេលឺសម្លេងឈ្លោះគ្នាចេញពីលើអាគារឡាក់គីស្តារ២តែមិនដឹងថាជាន់ទីប៉ុន្មាននោះទេស្រាប់តែមួយក្រោយលឺសម្លេងធ្លាក់ពីលើអាគារចុះមកក្រោមក៏នាំគ្នាទៅលើឃើញជនរងគ្រោះបែកក្បាលដេកក្នុងថ្លុកឈាមដកដង្ហើមចង្រឹតពេលនោះបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយរឹតទ្រូងជនរងគ្រោះក៏បើកភ្នែកដឹងខ្លួន។

ប្រភពបន្តថាបន្ទាប់ពីមានហេតុការណ៍ខាងនេះសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ត្រួតពិនិត្យកន្លែងកើតហេតុនិងហៅ​រថយន្តសង្គ្រោះមកដឹកយកទៅមន្ទីពេទ្យសង្គ្រោះជីវិតភ្លាមៗតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបាននាំខ្លួននារីម្នាក់និងអ្នកជាប់ពាក់ព័ន្ធយកទៅសួរនាំនៅប៉ុស្តិ៍ផ្សារដើមគររួមទាំងសហការជាមួយខាងដំណាងអាគារ(ឡាក់គី​ស្តារ២)ឈានដល់កាឆែកកាមេរ៉ាសុវត្តិភាពស្រាវជ្រាវរកមូលហេតុច្បាស់លាស់ដើម្បីបន្តនិតីវិធី។